វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយ WHO

(VOVWORLD) - នាថ្ងៃទី ២៣ ឧសភា គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Nguyen Thi Lien Huong បានចូលរួមសម័យប្រជុំមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយ WHO - ảnh 1ទិដ្ឋភាពខាងក្រៅមជ្ឈមណ្ឌលសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ។ រូបថត៖ THX/VNA

ថ្លែងមតិក្នុងជំនួបនេះ អនុរដ្ឋមន្ត្រី លោកស្រី Nguyen Thi Lien Huong បានអះអាងថា ព្រឹត្តិការណ៍ដែលអង្គការសុខភាពពិភពលោក (WHO) ប្រារព្ធខួបលើកទី ៧៥ (៧ មេសា ១៩៤៨ - ៧ មេសា ២០២៣) បានគូសសញ្ញាសម្គាល់ជាច្រើន។ ក្នុងអំឡុងពេលនេះ វៀតណាមសម្រេចបានសមិទ្ធិផលធំៗគួរឲ្យកត់សម្គាល់ ក្នុងវិស័យសុខាភិបាល ដូចជា៖ អាយុជាមធ្យមរបស់ប្រជាជនត្រូវបានលើកកំពស់ដល់ទៅជាង ៧៥ ឆ្នាំ ហើយវៀតណាមបន្តធ្វើកំណែទម្រង់វិស័យសុខាភិបាល ដើម្បីបំពេញតម្រូវការថែទាំសុខភាពនាពេលខាងមុខ ជាពិសេសក្នុងបរិបទនៃស្ថានភាពសេដ្ឋកិច្ចសង្គមដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងមេរៀនពីជំងឺរាតត្បាតកូវីដ-១៩។ លោកស្រីអនុរដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងទូលំទូលាយ និងក្នុងល្បឿនយ៉ាងលឿនក្នុងឆ្នាំ ២០២១ និង ២០២២។ អាត្រានៃការចាក់ថ្នាំបង្ការកម្រិតមូលដ្ឋានពេញលេញនៅក្នុងប្រទេសវៀតណាមគឺខ្ពស់ជាង ១,៤ ដង ហើយអត្រាចាក់រំលឹកឡើងវិញគឺខ្ពស់ជាងកម្រិតមធ្យមពិភពលោក ២ ដង។ ដោយសារកិច្ចខិតខំប្រឹងប្រែងទាំងនេះ ចាប់ពីដើមឆ្នាំមុនរហូតមកដល់ពេលនេះ វៀតណាមបានឈានទៅដំណាក់កាលនៃ "ការគ្រប់គ្រងប្រកបដោយនិរន្តរភាព" នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យមានតុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយនឹងវិធានការសុខភាពសាធារណៈ ដើម្បី  ការពារជនងាយរងគ្រោះ និងប្រព័ន្ធសុខភាព។

អនុរដ្ឋមន្ត្រី លោកស្រី Nguyen Thi Lien Huong បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូបច្ចេកទេសជិតស្និទ្ធរបស់ WHO ជាមួយរដ្ឋាភិបាលវៀតណាម។ វៀតណាមមានបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយ WHO និងទទួលបានការគាំទ្រពី WHO នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ