វៀតណាមវាយតម្លៃខ្ពស់និងគាំទ្រដល់គណៈបេសកកម្មថែរក្សាសន្តិភាពប្រចាំនៅស៊ូដង់ខាងត្បូង

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២ ខែមីនា ជាមួយបណ្តាប្រទេសដែលចូលរួមចំណែកកងកម្លាំងក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ូដង់ខាងត្បូង (UNMISS) ។
វៀតណាមវាយតម្លៃខ្ពស់និងគាំទ្រដល់គណៈបេសកកម្មថែរក្សាសន្តិភាពប្រចាំនៅស៊ូដង់ខាងត្បូង - ảnh 1លោកឯកអគ្គរដ្ឋទូត  Dang Dinh Quy ប្រធានស្ថាន បេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VOV)

ថ្លែងនៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត  Dang Dinh Quy ប្រធានស្ថាន បេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ទាំងខាងនយោបាយនិងសន្តិសុខនៅស៊ូដង់ខាងត្បូងនាពេលកន្លងមក ដែលក្នុងនោះ UNMISS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការ    វិវត្តទាំងនេះផងដែរ។

លោក ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមបេសកម្ម ដោយបានសង្កត់ធ្ងន់ទៅលើការចូលរួមចំណែករបស់វៀតណាមតាមរយៈការដាក់ពង្រាយកងពេទ្យកំរិត២ នៅទីក្រុង Bentiu ព្រមទាំងបានអះអាងថា វៀតណាមនឹងបន្តចូលរួមវិភាគទានយ៉ាងសកម្មបន្ថែមទៀតដល់សកម្មភាពរបស់ UNMISS នាពេលខាងមុខទៀតផង។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្តែងនូវគោលបំណងថាសកម្មភាពរបស់ UNMISS នឹងបន្តឆ្លើយតបនឹងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅស៊ូដង់ខាងត្បូង ក្នុងនោះមានការបង្កើនគាំទ្រដល់ដំណើរការផ្លាស់ប្តូរនៅក្នុងប្រទេសនេះ ក៏ដូចជាលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពការពារជនស៊ីវិលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ