|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOVworld) - នាថ្ងៃទី៣១ ឧសភា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការដែល
នាថ្ងៃទី២៥ ឧសភា កន្លងទៅ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើពង្រាងសេចក្ដីសំរេចចិត្តលេខ២៨ដោយយល់ព្រមលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល របស់ក្រសួងកសិ
កម្មអាមេរិកនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
បានឲ្យដឹងថា វៀតណាមបានសំដែងការព្រួយបារម្ភជាច្រើន លើកច្រើនសារអំពី
កម្មវិធីឃ្លាំមើលត្រីរំអិលរបស់ក្រសួងកសិកម្មអាមេរិក។នេះជាកម្មវិធីមិនចាំបាច់
ហើយអាចក្លាយទៅជារបាំងពាណិជ្ជកម្មមិនហូតពន្ធ រំលោភ ទៅលើការកំណត់
របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងស្មារតីនៃកិច្ច ព្រមព្រៀងដៃគូ
ពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។វៀតណាមវាយ តំលៃខ្ពស់ការដែល
ព្រឹទ្ធសភាអាមេរិកអនុម័តលើពង្រាងសេចក្ដីសំរេចចិត្តស្ដីអំពីការលុបចោលកម្មវិធី
ពោលខាងលើ។នេះជាការបោះជំហានដ៏ត្រឹមត្រូវ រួមចំ ណែកបង្ហាញនូវការសន្យា
របស់អាមេរិកចំពោះយន្តការពាណិជ្ជកម្មទ្វេភាគីនិង ពហុភាគីជាមួយវៀតណាម
សមស្របទៅនឹងការអភិវឌ្ឍន៍នៃទំនាក់ទំនងដៃគូលើ គ្រប់វិស័យវៀតណាម-
អាមេរិកដែលត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈដំណើរ ទស្សនកិច្ចនៅវៀត
ណាមនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama។វៀត
ណាមអំពាវនាវឲ្យសភាជាន់ទាបនិងរដ្ឋអំណាចអាមេរិក មានការបោះជំហានជា
បន្តទៅទៀតដើម្បីលុបចោលទាំងស្រុងនូវកម្មវិធីនេះ៕