វៀតណាមវាយតំលៃខ្ពស់ចំពោះគោលនយោបាយឆ្ពោះទៅទិសខាងកើត របស់រុស្ស៊ី

(VOVWORLD) -អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung បានចូលរួមក្នុងកិច្ចពិភាក្សានិងមានសុន្ទរកថាមួយ ដោយអះអាងនូវទស្សនរបស់វៀតណាមស្ដីពីគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី។
វៀតណាមវាយតំលៃខ្ពស់ចំពោះគោលនយោបាយឆ្ពោះទៅទិសខាងកើត របស់រុស្ស៊ី - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung

នៅក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៥ នាថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីបានប្រព្រឹត្តិទៅសម័យពិភាក្សា ដោយប្រធានបទ “គំរូអាស៊ី៖ ការផ្លាស់ប្តូររបស់រុស្ស៊ីឆ្ពោះទៅទិសខាងកើតក្នុងក្រសែភ្នែករបស់ដៃគូអឺរ៉ុប” ។ នៅទីនេះ អង្គប្រជុំមកពីអាស៊ី និងអាស៊ានបានរួមគ្នាផ្លាស់ប្ដូរអំពីភាពអំណោយផល ការខ្វះខាតនិងឧបសគ្គចំពោះទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសរុស្ស៊ីនិយាយរួម ជាមួយតំបន់ចុងបូព៌ានិយាយដោយឡែក ព្រមទាំងដាក់ចេញសំណើរ ដើម្បីជំរុញថែមទៀតការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ចុងបូព៌ា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងតំបន់នេះនិងប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung បានចូលរួមក្នុងកិច្ចពិភាក្សានិងមានសុន្ទរកថាមួយ ដោយអះអាងនូវទស្សនរបស់វៀតណាមស្ដីពីគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី។ លោកអនុរដ្ឋមន្រ្តី To Anh Dung បានអះអាងថាវៀតណាមវាយតម្លៃខ្ពស់ចំពោះគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី ហើយនេះគឺជាទិសដៅដ៏ត្រឹមត្រូវ បំរើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាព ព្រមទាំងសមស្របនឹងផលប្រយោជន៍របស់បណ្ដាប្រទេសក្នុងតមបន់ ដែលក្នុងនោះមានវៀតណាមផងដែរ។

លោក អនុរដ្ឋមន្រ្តី To Anh Dung បានចាត់ទុកថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមនិងរុស្ស៊ីទទួលបានសមិទ្ធិផលដ៏សំខាន់ៗជាច្រើនក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្អែកលើសរសរទ្រូងចំនួន ២ គឺ ប្រេងនិងឧស្ម័ន - ថាមពលនិងពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះវៀតណាមបានត្រៀមខ្លួនជាស្រេចផ្ដល់ពលករ ដែលមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់តំបន់ចុងបូព៌ាការ នាំចេញកសិ រុក្ខ ជលផល និង ទំនិញប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ