វៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃជំនួបចរចាកំពូលរវាងអាមេរិកនិងកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី១២ មិថុនា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីលទ្ធផលនៃជំនួបចរចាកំពូលកូរ៉េខាងជើង-អាមេរិក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមអបអរសាទរនិងវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃជំនួបចរចាកំពូលកូរ៉េខាងជើង-អាមេរិក នាថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨។ 

គោលជំហរឥតងាករេរបស់វៀតណាមគឺគាំទ្រការរំលាយអាវុធនុយក្លេអ៊ែរ និងសុខសន្តិភាព ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ វៀតណាមមានគោលបំណងថា ការអនុវត្តនូវកិច្ចព្រមព្រៀងនានាដែលសម្រេចបានក្នុងជំនួបចរចាកំពូលលើកនេះនឹងនាំមកនូវលទ្ធផលវិជ្ជមាន រួមចំណែករក្សាសុខសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពនៅតំបន់អាស៊ីភាគឦសាននិងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ