វៀតណាមសកម្មចូលរួមកិច្ចការស្ថាបនានិងរក្សាសន្តិភាពលើពិភពលោក
(VOVworld)-នាថ្ងៃទី៣០តុលា នៅទីស្តីការនៃអ.ស.បប្រចាំនៅញូវយ៉ក (អាមេរិក)
គណៈកម្មាធិការទទួលបណ្តានយោបាយពិសេសនិងក្រៅអាណានិគម (គណៈ
កម្មាធិការទី៤) និងមហាសន្និបាតអ.ស.បនីតិកាលទី៦៩ បានរៀបចំ សម័យប្រជុំ
ពេញអង្គ សំដៅពិនិត្យ និងពិភាគ្សាលើប្រធានបទ “ពិនិត្យលើគ្រប់ ជ្រុងជ្រោយ
រាល់បញ្ហាស្តីពីសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប”។
|
អគ្គលេខាធិការរងអ.ស.ប លោកស្រី Ameerah Haq ជាមួយ
នាយទាហានវៀតណាមចូលរួមកងកម្លាងរក្សាសន្តិភាព
(រូបថតៈ TTXVN) |
ថ្លែងមតិក្នុងសម័យពិភាគ្សា ឯកអគ្គរដ្ឋទូតវៀតណាម និងជាប្រធានតំណាង
ក្រុមបេសកកម្មរបស់វៀតណាម ប្រចាំនៅអ.ស.ប លោកស្រី Nguyen Phuong Nga
បានជូនដំណឹងថា វៀតណាមបានចូលរួមជាកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប
ជាផ្លូវការចាប់ពីខែមិថុនាឆ្នាំ២០១៤។ លោកស្រីបានអះអាងថា ការដែលវៀត
ណាមចូលរួមកងកម្លាំងពោលខាងលើ សរឲ្យឃើញនូវការសន្យាត្រឹម ត្រូវនិងយូរ
អង្វែងរបស់វៀតណាម សំដៅបង្កើនការរួមវិភាគទានរបស់វៀតណាម ចូលក្នុងការ
ស្ថាបនា និងរក្សាសន្តិភាពលើពិភពលោក។ លោកស្រីបានស្នើរថា នាពេលខាង
មុខ ត្រូវប្រមូលផ្តុំ ដោះស្រាយជំលោះ ដោយអាទិភាពប្រើប្រាស់សន្តិវិធី ៕