វៀតណាមសកម្មជំរុញទំនាក់ទំនងដៃគូរវាងឥណ្ឌានិងអាស៊ាន

វៀតណាមសកម្មជំរុញទំនាក់ទំនងដៃគូរវាងឥណ្ឌានិងអាស៊ាន - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាV. K Singh

(VOV)_វេទិកាសេដ្ឋកិច្ចឥណ្ឌា-អាស៊ាន លើកទី៥ ត្រូវបានប្រព្រឹត្តទៅ​នាថ្ងៃទី៨ 
កក្កដា នៅប្រទេសឥណ្ឌា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh
 Thanh បានអញ្ជើញចូលរួមនិងមានបទថ្លែងមតិសំខាន់​នៅទីនេះ។  ឯកអគ្គរដ្ឋទូត
​ Ton Sinh Thanh បានអះអាងថា៖ នៅមាន​សក្ដានុភាព​ជាច្រើនចំពោះទំនាក់ទំនង
សេដ្ឋកិច្ច អាស៊ាននិងឥណ្ឌា​ ហើយ​​ វៀតណាមនឹងសកម្មជំរុញ​ទំនាក់ទំនងដៃគូឥណ្ឌា
និងអាស៊ានអោយកាន់តែជិតស្និទ្ធិថែមទៀត ជាពិសេសគឺ​បណ្ដាប្រទេស CLMV( កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) នឹងខំប្រឹងប្រែង​ជំរុញ​ការ​ធ្វើសមាហរណកម្ម
ថែមទៀត រវាងឥណ្ឌានិងអាស៊ាន ក្នុងបណ្ដាយន្តការ​សហប្រតិបត្តិការក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ