វៀតណាមសកម្មត្រៀមរៀបចំ IPU លើកទី១៣២
(VOVworld) - ក្នុងក្របខ័ណ្ឌមហាសន្និបាតអន្តរសភាពិភពលោក IPU លើកទី១៣១
នៅទីក្រុង Geneve ស្វីស នាថ្ងៃទី១៦ ទុលា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី
Tong Thi Phong បានថ្លែងមតិនៅសម័យបិទបញ្ចប់ ដោយការអញ្ជើញជាផ្លូវការ បណ្ដា
សមាជិកសមាជិការសភាមកដល់វៀតណាមចូលរួមមហាសន្និបាត IPU លើកទី
១៣២។
មុននោះ នាថ្ងៃទិ១៥ តុលា គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម បានជួបធ្វើ
ការជាមួយអគ្គលេខាធិការIPU និងគណៈលេខាធិការ អំពីការងារត្រៀមរៀបចំសំរាប់
IPU លើកទី១៣២ ដែលនឹងប្រព្រឹតិ្តទៅនាខែមិនាខាងមុខនៅរដ្ឋធានីហាណូយ។អគ្គ
លេខាធិការ IPU លោក Martin Chungong បានសម្ដែងការចាប់អារម្មណ៍របស់ខ្លួនចំ
ពោះការងារត្រៀមរៀបចំសំរាប់ IPU ១៣២ របស់វៀតណាម ហើយអះអាងថា៖
|
លោក Martin Chungong សម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការងារ
ត្រៀមរៀបចំសំរាប់ IPU លើកទី១៣២របស់វៀតណាម |
“ខ្ញុំចាត់ទុកថា ប្រសិនបើ IPU ១៣២ ប្រព្រឹត្តឹទៅនាថ្ងៃនេះភ្លាមៗ គឺវៀតណាមបាន
ត្រៀមខ្លួនជាស្រេចហើយ។យើងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការត្រៀមរៀបចំ
យ៉ាងហ្មត់ចត់របស់វៀតណាម មិនត្រឹមតែអំពីបញ្ហាភស្តុភាប៉ុណ្ណោះទេ ថែមទាំង
អំពីខ្លឹមសារ ប្រធានបទពិភាគ្សាផងដែរ។IPU ខាងមុខ ជាឱកាសសំខាន់ដើម្បីវៀត
ណាមឧទ្ទេសនាមទៅដំណាងពិភពលោក អំពីការបោះជំហានអភិវឌ្ឍន៍ថ្មីនៅវៀត
ណាម ក៏ដូចជាក្នុងការជំរុញប្រជាធិបតេយ្យនិងការប្រតិបតិ្តការនៅរដ្ឋសភាផង
ដែរ”៕
Thuy Van អ្នកកាសែតVOVប្រចាំនៅបារាំង