វៀតណាមសកម្មរួមមតិក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
|
សម័យប្រជុំ១នៃក្រុមប្រឹក្សាសីទ្ធិមនុស្សអ.ស.ប(រូបថតៈ TTXVN) |
(VOVworld)-ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣មិថុនា នៅទីក្រុង Geneva ស្វីស កិច្ច ប្រជុំ
លើកទី២៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បបានដំណើការសម័យពិភាក្សា អំពី
សិទ្ធិរដ្ឋប្បវេណី នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម និងអភិវឌ្ឍន៍។ គណៈ ប្រ
តិភូវៀតណាមបានសកម្មចូលរួមរាល់ការពិភាក្សានេះ។ បណ្តាបទថ្លែងមតិ របស់
វៀតណាម បានអះអាងពីការផ្តួចផ្តើមគំនិតមុនក៏ដូចជាក្រោយរបស់វៀត ណាម គឺការពារនិងជម្រុញសិទ្ធិមនុស្ស ជាពិសេសលើកត្រដដែតអំពីវឌ្ឍនភាព ដែល
វៀតណាមសម្រេចបាន ក្នុងការកសាងរបបច្បាប់ ជាពិសេសគឺក្រុមសង្គមដែល
ត្រូវការការពារដូចជា នារី កុមារ និងជនរងគ្រោះដោយការជួញដូរមនុស្ស។ គណៈ ប្រតិភូវៀតណាមបានអះអាងជាថ្មីម្តងទៀត ការប្តេជ្ញា អនុវត្តន៍ដោយគ្រប់គ្រាន់ និងត្រឹមត្រូវរាល់កិច្ចសន្យាស្ម័គ្រចិត្តរបស់ខ្លួន ក្នុងតួនាទីជាសមាជិកក្រុម ប្រឹក្សា
សិទ្ធិមនុស្ស ព្រមទាំងផ្តល់មតិជាច្រើនស្តីអំពីដំណោះស្រាយការពារ និងជម្រុញ
សិទ្ធិមនុស្ស៕