វៀតណាមសកម្មរួមវិភាគទានក្នុងកិច្ចសហប្រតិបតិ្តការអស៊ី-អឺរុប
(VOVworld) - ក្នុងជំនួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកយកព័ត៏មាននាថ្ងៃទី៧ តុលា នៅរដ្ឋធានីហាណូយ ឯកអគ្គរដ្ឋទូតEUប្រចាំនៅវៀតណាមលោកFranz Jessen បាន
ឲ្យដឹងថា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នឹងទៅកាន់រាជធានី
ប្រុសសែល បែលហ្ស៊ីក ចាប់ពីថ្ងៃទី១៣ដល់ទី១៤ តុលា មុនពេលទៅកាន់ទីក្រុង
Milan ដើម្បីចូលរួមសន្និសីទកំពូលអាស៊ី-អឺរុប (ASEM) លើកទី១០។នៅប្រុសសែល
លោក Nguyen Tan Dung នឹងមានជំនួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាអឺរុប ប្រធាន
គណៈកម្មការអឺរុប និងប្រធានសភាអឺរុបផងដែរ។
|
ឯកអគ្គរដ្ឋទូតលោក Franz Jessen (រូបថត៖TTXVN) |
ស្ដីពីតួនាទីរបស់វៀតណាម លោក Franz Jessen បានចាត់ទុកថា ក្នុងឋានៈជាអ្នក
សម្របសម្រួលក្នុងប្លុកអាស៊ាន វៀតណាមបានមានការរួមវិភាគទានយ៉ាងសកម្ម
ក្នុងរយៈពេល២ឆ្នាំកន្លងទៅ។លោក បានឲ្យដឹងថែមទៀតថា វៀតណាមជានិច្ចកាល
ចង់បញ្ចូលផលប្រយោជន៍របស់អាស៊នក្នុងវេទិការ ASEM ព្រមទាំងអះអាងថា វៀត
ណាមគឺជាដៃគូល្អរបស់EUនៅតំបន់៕