វៀតណាមសាកល្បងការចាក់វ៉ាក់សាំងការពារជម្ងឺ Covid-19 ទី២លើមនុស្សមុនផែនការ ២ ខែ
(VOVWORLD) - នេះជាវ៉ាក់សាំងទី២របស់វៀតណាម ដែលត្រូវបានធ្វើការសាកល្បង លើមនុស្ស ក្រោយពីវ៉ាក់សាំង Nanocovax របស់ក្រុមហ៊ុន Nanogen ដែល ត្រូវបានសាកល្បងលើមនុស្សដំណាក់កាលទី១កាលពីថ្ងៃទី១០ ធ្នូ កន្លង ទៅ។
វ៉ាក់សាំងការពារ Covid-19 ដែលត្រូវបានស្រាវជ្រាវដោយវិទ្យាស្ថាន វ៉ាក់សាំងនិងផលិតផលជីវវេជ្ជសាស្ត្រ (IVAC) ក្រោយរយៈពេលសាកល្បង លើសត្វ បានបង្ហាញលទ្ធផលប្រកបដោយសុវត្ថិភាព ដោយបង្កើតឡើង ភាពស៊ាំនឹងមេរោគខ្ពស់។ ហេតុដូច្នេះ IVAC បានស្នើឲ្យក្រសួងសុខាភិបាល អនុញ្ញាតឲ្យធ្វើការសាកល្បងលើមនុស្សចាប់តាំងពីខែមករា ឆ្នាំ២០២១ ពោល គឺមុនផែនការដើមដំបូង ២ ខែ។
នេះជាវ៉ាក់សាំងទី២របស់វៀតណាម ដែលត្រូវបានធ្វើការសាកល្បង លើមនុស្ស ក្រោយពីវ៉ាក់សាំង Nanocovax របស់ក្រុមហ៊ុន Nanogen ដែល ត្រូវបានសាកល្បងលើមនុស្សដំណាក់កាលទី១កាលពីថ្ងៃទី១០ ធ្នូ កន្លង ទៅ៕