វៀតណាមសង្កត់ធ្ងន់ UNCLOS ជាមូលដ្ឋានគតិយុត្តិដើម្បីអនុវត្តគោលដៅប្រើប្រាស់នៅមហាសាគរដោយចីរភាព
(VOVWORLD) - ក្នុងកិច្ចប្រជុំនាថ្ងៃទី៧មិថុនា នៃសន្និសីទមហាសាគរ ដោយអង្គការសហប្រជាជាតិរៀបចំឡើង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Dinh Quy បានមានបទសន្ទរកថា ដោយបង្ហាញនូវការឯកភាពចំពោះពង្រាងឯកសារ” អំពាវនាវធ្វើសកម្មភាព” ដោយប្រធានបទ” មហាសាគររបស់យើង និងអនាគតរបស់យើង”
វៀតណាមសង្កត់ធ្ងន់ UNCLOS ជាមូលដ្ឋានគតិយុត្តិដើម្បីអនុវត្តគោលដៅប្រើប្រាស់នៅមហាសាគរដោយចីរភាព |
ក្នុងកិច្ចប្រជុំនាថ្ងៃទី៧មិថុនា នៃសន្និសីទមហាសាគរ ដោយអង្គការសហប្រជាជាតិរៀបចំឡើង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Dinh Quy បានមានបទសន្ទរកថា ដោយបង្ហាញនូវការឯកភាពចំពោះពង្រាងឯកសារ” អំពាវនាវធ្វើសកម្មភាព” ដោយប្រធានបទ” មហាសាគររបស់យើង និងអនាគតរបស់យើង” របស់អង្គការសហប្រជាជាតិ។ទន្ទឹមនឹងនោះ លោកក៏បានអះអាងថា៖ វៀតណាមគាំទ្រការខំប្រឹងប្រែងរបស់អន្តរជាតិ សំដៅអនុវត្តគោលដៅលេខ១៤ អំពីការអភិរក្ស និងប្រើប្រាស់ចីរភាពមហាសាគរ សមុទ្រ និងប្រភពធនធានពីសមុទ្រ។ តាមអនុរដ្ឋមន្ត្រី លោក Dang Dinh Quy មូលដ្ឋានខាងគតិយុត្តិ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពគោលដៅអភិវឌ្ឍន៍និរន្តរភាព លេខ១៤ ជាបណ្ដាមាត្រានៃច្បាប់អន្តរជាតិ ដែលបានអត្ថាធិប្បាយ និងអនុវត្តតាមរបៀបដែលបានពិភពលោកទទួលស្គាល់ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ អង្គការសហប្រជាជាតិ ១៩៨២ (UNCLOS) ។ អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ក្នុងសភាពការណ៍ជំលោះកើតមានឡើងជាច្រើននៅតំបន់សមុទ្រទូទាំងពិភពលោក ការគោរពនិងអនុវត្តមាត្រានានាក្នុងUNCLOS នឹងធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ ហើយបង្កើតឡើងបរិយាកាសសន្តិភាពនៅលើសមុទ្រ។ អនុរដ្ឋមន្ត្រី លោក Dang Dinh Quy ក៏បានអោយដឹងថា៖វៀតណាមបានរួមផ្សំគោលដៅអភិវឌ្ឍន៍ចីរភាពក្នុងផែនការនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ៕