វៀតណាមសង្កត់ធ្ងន់គប្បីដោះស្រាយភាពតានតឹងនៅតំបន់ហ្គាហ្សាតាមរយៈសន្តិវិធី

(VOVWORLD) -នាថ្ងៃទី១៨ខែឧសភា តាមសំណើររបស់ប្រទេសជាសមាជិកចំនួន២៥និងប្រទេស សង្កេតការណ៍ចំនួន៣៧នោះ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុវត្តសម័យប្រជុំពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ប៉ាឡេស្ទីនដែលត្រូវ ទន្ទ្រានកាន់កាប់ ក្នុងនោះមានទាំងក្រុងយេរូសាឡឹមខាងកើតតែម្តង។
វៀតណាមសង្កត់ធ្ងន់គប្បីដោះស្រាយភាពតានតឹងនៅតំបន់ហ្គាហ្សាតាមរយៈសន្តិវិធី  - ảnh 1ឯកអគ្គរដ្ឋទូត លោក Duong Chi Dung ប្រធានគណៈប្រតិភូ បេសក កម្មវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការដទៃមួយចំនួនទៀតនៅទីក្រុង Geneva 

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិរួមទាំងតំណាងនានា បានអំពាវនាវឲ្យស្វែងរកនូវដំណោះស្រាយយូរអង្វែងសម្រាប់ជម្លោះដោយ ឈរលើមូលដ្ឋានរដ្ឋទាំងពីរប៉ាឡេស្ទីននិងអីស្រាអ៊ែលដែលរួមរស់ក្នុងសន្តិភាពនិងសន្តិសុខ។ ប្រទេស នានាក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិឯករាជ្យលើអំពើរំលោភសិទ្ធិមនុស្សនិង មនុស្សធម៌នៅតំបន់ដែនដីប៉ាឡេស្ទីនត្រូវការកាន់កាប់។

ថ្លែងមតិក្នុងសម័យប្រជុំ ឯកអគ្គរដ្ឋទូត លោក Duong Chi Dung ប្រធានគណៈប្រតិភូ បេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការដទៃមួយចំនួនទៀតនៅទីក្រុង Geneva បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ តាម ដាននិងសម្តែងការព្រួយប្រារម្ភ ដំពោះស្ថានភាពអំពើហឹង្សាឡើងជណ្តើរនៅតំបន់ហ្គាហ្សានាប៉ុន្មានថ្ងៃកន្លងទៅ បណ្តាលឲ្យជនប៉ាឡេស្ទីនច្រើននាក់ត្រូវស្លាប់និងរងរបួស ព្រមទាំងអំពាវ នាវឲ្យមានការអត់ធ្មត់ ប្រឆាំងការប្រើប្រាស់អំពើហឹង្សា ដោះស្រាយជម្លោះដោយសន្តិវិធី ធានាអាយុជីវិតជូនប្រជាជននិងផលប្រយោជន៍ស្របច្បាប់សម្រាប់ភាគីទាក់ទិននានាក៏ដូចជាសន្តិ ភាពស្ថិរភាពក្នុងតំបន់។

លោក ឯកអគ្គរដ្ឋទូតបានអះអាងថា គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគាំទ្រការដំណោះស្រាយរដ្ឋពីរ ក្នុងនោះមានការបង្កើតរដ្ឋប៉ាឡេស្ទីនរួមរស់ដោយសន្តិភាពក្បែររដ្ឋអ៊ីស្រាអ៊ែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ