វៀតណាមសង្កត់ធ្ងន់លើការរួមវិភាគទានរបស់សភានានាក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ
(VOVWORLD) - វេទិកាសភាឆ្នាំនេះបានផ្តោតសំខាន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) ចំនួនពីរដែលកំពុងត្រូវបានពិចារណាក្នុង HLPF ជាក់ស្ដែងគឺ SDG-16 ស្តីពីសន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ ព្រមទាំង SDG-13 ស្តីពីការប្រែប្រួលអាកាសធាតុ។
គណៈប្រតិភូវៀតណាមបានចូលរួមសម័យពិភាក្សា។ រូបថត៖ Thanh Tuan/TTXVN |
ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៨ ខែកក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) វេទិកាសភានៃវេទិកានយោបាយជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ (HLPF) បានបើកសម័យប្រជុំស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមវេទិកានេះ។
វេទិកាសភាឆ្នាំនេះបានផ្តោតសំខាន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) ចំនួនពីរដែលកំពុងត្រូវបានពិចារណាក្នុង HLPF ជាក់ស្ដែងគឺ SDG-16 ស្តីពីសន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ ព្រមទាំង SDG-13 ស្តីពីការប្រែប្រួលអាកាសធាតុ។ ក្នុងសម័យប្រជុំដោយប្រធានបទ “ការវិនិយោគសម្រាប់សភាគឺជាយន្តការអភិបាលកិច្ចដ៏សំខាន់” តំណាងវៀតណាមបានវាយតម្លៃថា ពិភពលោកប្រឈមនឹងការលំបាក និងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិរងការយឺតយ៉ាវ ហើយគោលដៅជាច្រើនពិបាកសម្រេចបានដូចការគ្រោងទុក។ ក្នុងបរិបទនោះ ការយកចិត្តទុកដាក់ជំរុញតួនាទីរបស់សភា - យន្តការអភិបាលកិច្ចដ៏សំខាន់ ផ្សារភ្ជាប់ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) លេខ ១៦ គឺមានអត្ថន័យដ៏សំខាន់ដើម្បីពង្រឹងសកម្មភាពរបស់សភានៃប្រទេសនីមួយៗ ព្រមទាំងសហការ និងរួមដៃជាមួយសហគមន៍អន្តរជាតិ អនុវត្តន៍របៀបវារៈឆ្នាំ ២០៣០ និងយុទ្ធសាស្ត្រសកម្មភាពនៃសហភាពអន្តរសភាពិភពលោក (IPU) ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រោយមក គណៈប្រតិភូវៀតណាមក៏បានអញ្ជើញចូលរួមពិភាក្សាស្ដីពីប្រធានបទ "ពង្រឹងការបន្ស៊ាំ និងហិរញ្ញវត្ថុអាកាសធាតុដើម្បីពិភពលោកប្រកបដោយនិរន្តរភាព និងធន់" ផងដែរ៕