វៀតណាមសង្កត់ធ្ងន់លើតម្លៃ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិគឺជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ
(VOVWORLD) - សម័យប្រជុំឆ្នាំនេះបានផ្តោតសំខាន់លើការពិភាក្សាអំពីតួនាទីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោះស្រាយជម្លោះដោយសន្តិវិធី ក៏ដូចជាការសម្របសម្រួលក្នុងការដោះស្រាយជម្លោះ។
អគ្គទីប្រឹក្សា និងជា អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Le Thi Minh Thoa (រូបថត៖ VOV-Washington) |
កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការពិសេសស្តីពីធម្មនុញ្ញអង្គការសហប្រជាជាតិបានបើកនាថ្ងៃទី២០ ខែកុម្ភៈ និងបន្តប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកជិត៩០ និងអង្គការអន្តរជាតិជាច្រើនទៀត។ សម័យប្រជុំឆ្នាំនេះបានផ្តោតសំខាន់លើការពិភាក្សាអំពីតួនាទីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោះស្រាយជម្លោះដោយសន្តិវិធី ក៏ដូចជាការសម្របសម្រួលក្នុងការដោះស្រាយជម្លោះ។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ អគ្គទីប្រឹក្សា និងជា អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Le Thi Minh Thoa បានអះអាងថា រាល់តម្លៃ គោលបំណង និងគោលការណ៍នៃធម្មនុញ្ញបានក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃច្បាប់អន្តរជាតិ។ ពាក់ព័ន្ធនឹងបទដាក់ទណ្ឌកម្ម តំណាងវៀតណាមបានសង្កត់ធ្ងន់ថា វិធានការទាំងនេះមិនជួយលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឡើយ ហើយគួរទេតែជាមធ្យោបាយចុងក្រោយ ត្រូវតែគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងស្តង់ដារអន្តរជាតិដទៃទៀត និងគោលការណ៍ច្បាប់អន្តរជាតិ។ តំណាងវៀតណាមបានអំពាវនាវឱ្យគណៈកម្មាធិការដាក់ទណ្ឌកម្ម និងអ្នកជំនាញពិចារណា និងវាយតម្លៃផលប៉ះពាល់លើសកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្រុមប្រជាជនដែលងាយរងគ្រោះ។
ទាក់ទិននឹងការដោះស្រាយជម្លោះដោយសន្តិវិធី លោកស្រីអគ្គទីប្រឹក្សាបានអះអាងថា វៀតណាមតែងតែប្រកាន់ខ្ជាប់ខ្ជូននូវគោលការណ៍ជាមូលដ្ឋានទាំងនេះនៃច្បាប់អន្តរជាតិផងដែរ៕