វៀតណាមសង្កត់ធ្ងន់លើសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និងលំហអាកាសក្នុងគោលបំណងសន្តិភាព

(VOVWORLD) - នាថ្ងៃទី ៤ ខែមេសា កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ (UNDC) បានបើកនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ហើយត្រូវបានរំពឹងថានឹងអូសបន្លាយរហូតដល់ថ្ងៃទី ២១ ខែមេសា។ សម័យប្រជុំនេះផ្តោតការពិភាក្សាលើប្រធានបទអាវុធនុយក្លេអ៊ែរ និងលំហអាកាស។
វៀតណាមសង្កត់ធ្ងន់លើសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និងលំហអាកាសក្នុងគោលបំណងសន្តិភាព - ảnh 1អគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានថ្លែងមតិក្នុងកិច្ចប្រជុំ។ រូបថត៖ VOV

ថ្លែងមតិក្នុងជំនួបនេះ ទីប្រឹក្សាឯកអគ្គរដ្ឋទូតលោកស្រី Le Thi Minh Thoa អនុប្រធានតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រទេសនានាអនុវត្តយ៉ាងពេញលេញនូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នាពេលឆាប់ៗខាងមុខ និងចុះហត្ថលេខាយ៉ាងឆាប់ៗលើសន្ធិសញ្ញាស្តីពីហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW); ទន្ទឹមនឹងនោះ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធ្វើឱ្យមានតុល្យភាពសសរស្តម្ភទាំងបីនៃបញ្ហានុយក្លេអ៊ែរគឺ ការរំសាយអាវុធនុយក្លេអ៊ែរ ការមិនរីកសាយភាយនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិវិធី។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) វៀតណាមកំពុងជំរុញយ៉ាងសកម្មការអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព  មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ សុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ។ វៀតណាមនឹងធ្វើជាសហម្ចាស់ផ្ទះសិក្ខាសាលាវេទិកាតំបន់អាស៊ីអាគ្នេយ៍ស្តីពីបញ្ហានេះ នៅទីក្រុងហាណូយនាចុងខែនេះ។

លើប្រធានបទ ប្រើប្រាស់លំហអាកាស តំណាងវៀតណាមបានសង្កត់ធ្ងន់ថា ការចូលរួមក្នុងលំហអាកាសគឺជាសិទ្ធិមិនអាចរំលោភបានរបស់ប្រទេសទាំងអស់ក្នុងពិភពលោក ដោយមិនគិតពីកម្រិតអភិវឌ្ឍន៍។ សកម្មភាពរុករក និងប្រើប្រាស់ទីអវកាសត្រូវតែបម្រើគោលបំណងសន្តិភាព និងផលប្រយោជន៍របស់មនុស្សជាតិ ស្របតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ