វៀតណាមសង្កត់ធ្ងន់អំពី កាតព្វកិច្ចដោះស្រាយជំលោះដោយសន្តិវិធី

(VOVWORLD) -កាតព្វកិច្ចរបស់ប្រទេសទាក់ទិននានា គប្បីដោះស្រាយជំលោះដោយសន្តិវិធី ហើយនេះគឺជាគោលការណ៍ សារវន្តនៃច្បាប់អន្តរជាតិ។
វៀតណាមសង្កត់ធ្ងន់អំពី កាតព្វកិច្ចដោះស្រាយជំលោះដោយសន្តិវិធី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Nguyen Phuong Nga
ប្រធានគណប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ 

នាថ្ងៃទី ១៧ ឧសភា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក ក្រោមអធិបតីយភាពរបស់ប្រធានាធិបតី ប៉ូឡូញ ដែលជាប្រទេសប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែឧសភាឆ្នាំ ២០១៨នោះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាបើកទូលាយដោយមូលបទ “លើកកម្ពស់ច្បាប់អន្តរជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ”។ កិច្ចប្រជុំនេះមានការចូលរួមរបស់ប្រទេសជាសមាជិកទាំង ៧០ នៃអង្គការសហប្រជាជាតិ។

អញ្ជើញថ្លែងមិតនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Nguyen Phuong Nga ប្រធានគណប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើកាតព្វកិច្ចរបស់ប្រទេសទាក់ទិននានា គប្បីដោះស្រាយជំលោះដោយសន្តិវិធី ហើយនេះគឺជាគោលការណ៍ សារវន្តនៃច្បាប់អន្តរជាតិ។ លោកស្រីក៏បានលើកត្រដែតអំពីតួនាទី និងការរួមចំណែករបស់អាស៊ានក្នុងការរក្សាបរិយាកាសសន្តិភាព កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ជំរុញសន្តិភាព ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសមស្របនឹងច្បាប់អន្តរជាតិ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ អនុសញ្ញាស្ដីពីច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ និងជំរុញការអនុវត្តដោយពេញលេញ និងគ្រប់គ្រាន់នូវសេចក្តីថ្លែងការណ៍ស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) កសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងចាប់បង្ខំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ