វៀតណាមសង្ឃឹម ក្រុមគ្រួសារជនរងគ្រោះដោយគ្រាប់បែកនៅលីបង់នឹងស្ថិរភាពជីវភាពរស់នៅបានឆាប់បំផុត
(VOVWORLD) - វៀតណាមសង្ឃឹមថា រដ្ឋ រដ្ឋាភិបាល និងប្រជាជនលីបង់ រួមទាំងក្រុមគ្រួសារជនរងគ្រោះ នឹងជំនេះពុះពាររាល់ទុក្ខវេទនា និងការបាត់បង់ ហើយស្ថេរភាពជីវភាពរស់នៅឲ្យបានឆាប់បំផុត។
មន្ត្រីកាកបាទក្រហមលីបង់កំពុងសង្គ្រោះស្ត្រីម្នាក់ដែលរងរបួសនាយប់ថ្ងៃទី ៤ សីហា (រូបថត៖ CNN) |
នាថ្ងៃទី ៥ សីហា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា វៀតណាមមានការសោកសៅយ៉ាងខ្លាំង ដោយទទួលព័ត៌មានអំពីការផ្ទុះ កាល ពីថ្ងៃទី ៤ ខែសីហា នៅទីក្រុងបេរូត ប្រទេសលីបង់ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ ត្រូវស្លាប់និងមនុស្សរាប់ពាន់នាក់ទៀតបានរងរបួស។ វៀតណាមសូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅចំពោះរដ្ឋ រដ្ឋាភិ បាល ប្រជាជនលីបង់និងក្រុមគ្រួសារជនរងគ្រោះ ដោយសារការផ្ទុះនេះ។ វៀតណាមសង្ឃឹមថា រដ្ឋ រដ្ឋាភិបាល និងប្រជាជនលីបង់ រួមទាំងក្រុមគ្រួសារជនរងគ្រោះ នឹងជំនេះពុះពាររាល់ទុក្ខវេទនា និងការបាត់បង់នេះ ហើយស្ថេរភាពជីវភាពរស់នៅឲ្យបានឆាប់បំផុត៕