វៀតណាម-សឹង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធា
|
វៀតណាម-សឹង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធា (Image: VNA) |
(VOVworld)- នាថ្ងៃទី ២ កុម្ភៈ នាយកសាលាសភាបណ្ឌិតពេទ្យយោធាវៀតណាម
សាស្រ្តាចារ្យរង ឧត្តមសេនីយ៍ត្រី Do Quyet និងនាយកសាលាពេទ្យចំណុះសកល វិទ្យាល័យជាតិសឹង្ហបុរី (NUS) សាស្រ្តាចារ្យ Yeoh Khay Guan បានចុះហត្ថលេខាលើ អនុសារណៈយោគយល់គ្នា (MOU) ស្តីអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងសាលា សភាបណ្ឌិតពេទ្យយោធាវៀតណាមនិងសាលាពេទ្យ Yong Loo Lin ចំណុះ NUS។ បណ្ដាខ្លឹមសារសហប្រតិបត្តិការរួមមាន៖ ការផ្លាស់ប្តូរព័ត៌មានវិទ្យាសាស្ត្រនិង
បច្ចេកវិទ្យាការស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍
ដើម្បីផលប្រយោជន៍រួមនិងការចូលរួមបណ្ដាសកម្មភាពវិទ្យាសាស្ត្រ។ គណៈប្រតិភូ
វៀតណាមក៏បានចូលរួមសន្និសីទអប់រំពេទ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី ១២
និងការសន្ទនា Raffles ស្តីអំពីអនាគតសន្តិសុខនិងសុខាភិបាលរបស់មនុស្ស ផងដែរ៕