វៀតណាម-សិង្ហបុរីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

វៀតណាម-សិង្ហបុរីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ - ảnh 1
វៀតណាម-សិង្ហបុរីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

(VOV)_សេចក្ដីថ្លែងការណ៍ រួម​វៀតណាម-សិង្ហបុរី ត្រូវបានប្រកាសនាថ្ងៃ​ទី២9​សី
ហា ក្នុងឱកាសដំណើរបំBeញទស្សនកិច្ចនៅសិង្ហបុរី របស់ប្រធានរដ្ឋ​វៀតណាម លោក
Tran Dai Quang បានអះអាងថា៖ ភាគីទាំងពីរបាន​ឯកភាព​បង្កើនទំនាក់ទំនងទ្វេ
ភាគី ដែលក្នុងនោះ វៀតណាមបន្តបង្កើតបរិយាកាស​វិនិយោគងាយស្រួល សំរាប់អង្គ
ភាពអាជីវកម្មបរទេស។​សេចក្ដីថ្លែងការណ៍បាន​លើក​ច្បាស់ថា៖ ក្នុងដំណើរបំពេញទស្ស
នកិច្ចនៅសិង្ហបុរី ចាប់ពីថ្ងៃទី២៨​ដល់ថ្ងៃទី​៣០សីហា ប្រធានរដ្ឋ លោក Tran Dai Quang បានជួបសន្ទនាជាមួយ​ប្រធានាធិបតី លោក Tony Tan Keng Yam និងជួបសម្ដែងការ
គួរសម ​នាយករដ្ឋមន្តី្រ លោក Lee Hsien Loong ។ នៅទីនេះ ភាគីទាំងពីរបាន​អះអាង
ថា៖ទំនាក់ទំនងទ្វេភាគី គំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ចាប់ពីពេលបង្កើត​ទំនាក់ទំនង
ដៃគួយុទ្ធសាស្ត្រ នាឆ្នាំ២០១៣មក។ 

          ភាគីទាំងពីរបានកត់សម្គាល់នូវការអភិវឌ្ឍន៍ខ្លាំងក្លា ទំនាក់ទំនងសហប្រតិបត្តិ
ការសន្តិសុខ និងការពារជាតិ​រួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមក​រវាងប្រ
ទេស​ទាំងពីរ។ ដោយផ្អែកទៅលើមូលដ្ឋាន កិច្ចព្រមព្រៀងសហប្រតិបត្តិការ ការពារជាតិ
នាឆ្នាំ ២០០៩(DCA) ភាគីទាំងពីរបានឯកភាព រក្សាដំណើរ​ទស្សន​​កិច្ច​ទ្វេភាគី​ និងយន្ត​
ការជួបសន្ទនារវាងស្ថាប័នការពារជាតិនៃប្រទេសទាំងពីរ។ 

          ភាគីទាំងពីរក៏បានអះអាងនូវសារះសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរ​ភាព
ក្នុងតំបន់ និងសេរីភាពនាវាចរ និងអាកាសចរនៅសមុទ្រខាងកើត។ បណ្ដាថ្នាក់ដឹក
នាំក៏បានអះអាងនូវសារសំខាន់ ក្នុងការដោះស្រាយជំលោះដោយសន្តិវិធី សមស្របជា
មួយច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់
សមុទ្រ នាឆ្នាំ ១៩៨២ (UNCLOS ) ។ ​ភាគីទាំងពីរបានអះអាង​គាំទ្រអនុវត្តគ្រប់គ្រាន់
 និងប្រសិទ្ធិភាព សេចក្ដីថ្លែការណ៍ ស្ដីអំពីប្រតិបត្តិរបស់​ភាគីនានា នៅសមុទ្រខាងកើត 
(DOC) និង​សហប្រតិបត្តិការកសាង​ក្រមប្រតិបត្តិ​​នៅសមុទ្រខាងកើត យ៉ាងឆាប់ៗ (COC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ