វៀតណាម-សឹង្ហបុរីបង្កើនសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននិងទូរគមនាគមន៍

វៀតណាម-សឹង្ហបុរីបង្កើនសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ - ảnh 1
រដ្ឋមន្ត្រី ក្រសួងដឹកជញ្ជូននិងគមនាគមន៍វៀតណាម លោក Dinh La Thang និងរដ្ឋមន្ត្រី ក្រសួងគមនាគមន៍ប្រទេសម្ចាស់ផ្ទះ លោក Lui Tuck Yew (Image: Vietnam+)

(VOVworld) – ក្នុងដំណើទស្សនកិច្ចការងារនៅសឹង្ហបុរី នាថ្ងៃទី ១១ កុម្ភៈ រដ្ឋមន្ត្រី ក្រសួងដឹកជញ្ជូននិងគមនាគមន៍វៀតណាម លោក Dinh La Thang និងរដ្ឋមន្ត្រី ក្រសួងគមនាគមន៍ប្រទេសម្ចាស់ផ្ទះ លោក Lui Tuck Yew បានឯកភាពអំពីការ បង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យដឹកជញ្ជូននិងគមនាគមន៍។
រដ្ឋមន្ត្រីទាំង ២ រូប ក៏បានឯកភាពជំរុញការចរចារដើម្បីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងថ្មីយ៉ាងឆាប់ៗជំនួសកិច្ចព្រមព្រៀងអំពីគមនាគមន៍ផ្លូវអាកាសនិង កិច្ចព្រម
ព្រៀងអំពីគមនាគមន៍ផ្លូវទឹកដែលរដ្ឋាភិបាលនៃប្រទេសទាំង ២ បានចុះហត្ថលេ
ខានាឆ្នាំ ១៩៩២។ សឹង្ហបុរីនឹងបន្តជួយឧបត្ថម្ភវៀតណាមបណ្តុះ បណ្ដាលប្រភព
ធនធានមនុស្សលើវិស័យដឹកជញ្ជូនគមនាគមន៍ ដូចជា អាកាសចរណ៍ នាវាចរណ៍ និងចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងការរៀបចំផែនការអភិវឌ្ឍន៍ការ
គ្រប់គ្រងគមនាគមន៍ទីក្រុងសុវត្ថិភាពគមាគមន៍ដីគោកជាដើម។ ក្នុងក្របខ័ណ្ឌ
ដំណើទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រី Dinh La Thang បានចូលរួមសន្និទសីកំពូល
អាកាសចរណ៍សឹង្ហបុរី សន្និសីទកំពូលអាកាសចរណ៍ អាស៊ាន-សហភាពអឺរ៉ុប ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ