វៀតណាម-ស៊ូដង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
|
រូបថតVNA |
(VOVworld)-នៅទីក្រុង Khactum របស់ស៊ូដង់នាថ្ងៃទី១៨មេសា គណៈកម្មាធិការ ចំរុះ
អន្តររដ្ឋាភិបាលវៀតណាម-ស៊ូដង់បានរៀបចំកិច្ចប្រជុំលើកទី១ អំពីរាល់វិធានការបង្កើន
ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ថ្លែង
មតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ស៊ូដង់លោក Dao Thanh Chung បាន
ឲ្យដឹងថា៖
“ក្រោយរយៈពេល៣ថ្ងៃធ្វើការដោយឈរលើស្មារតីមិត្តភាព សហប្រតិបត្តិ ការនិងយោគយល់គ្នាទៅវិញ្ញទៅមក ភាគីទាំងពីរបានពិភាក្សាអំពីបណ្តាទិសដៅក៏ដូចជាដំណោះស្រាយជម្រុញទំនាក់ទំនង មិត្តភាព សហប្រតិបត្តិការរវាងវៀត ណាមនិងស៊ូដង់លើគ្រប់វិស័យ។ អាចនិយាយបានថា កិច្ចប្រជុំនេះទទួលបាន
ជោគជ័យ និងជាគ្រឹះស្ថានរឹងមាំដើម្បីនាំប្រទេសទាំងពីរឈានដល់ដំណាក់
កាលថ្មី ជាពិសេសគឺក្នុងកាលៈទេសៈដែលប្រទេសទាំងពីរកំពុងត្រៀមរៀបចំ
រំលឹកខួប លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតនាពេលខាងមុខ”។
នៅខាងក្រៅកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានមានជំនួបធ្វើការ ជាមួយរដ្ឋមន្រ្តីមួយចំនួនរបស់ស៊ូដង់។ ក៏ក្នុងឱកាសនេះដែរភាគីស៊ូដង់បាន
ទទួល ស្គាល់ថាវៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ចទីផ្សារជាផ្លូវការ៕