វៀតណាមសំណូមពរចិនលប់ចោលភ្លាមមួយរំពេកបណ្ដាសកម្មភាពខុសឆ្គង។

វៀតណាមសំណូមពរចិនលប់ចោលភ្លាមមួយរំពេកបណ្ដាសកម្មភាពខុសឆ្គង។ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi


        VOV-នាថ្ងៃទី១៤មករា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្ម
របស់វៀត​ណាម​ចំពោះសកម្មភាពមួយចំនួនរបស់ចិននៅសមុទ្រខាងកើតនា
ពេលកន្លងទៅ ពិសេសគឺការប្រកាសជាផ្លូវការអំពីខ្លឹមសារនិងដាក់ឲ្យមាន
សុពលភាព “លក្ខ័ណតិកៈ​គ្រប់គ្រងសន្តិសុខនៅសមុទ្រឆ្នេរសមុទ្រ Hai Nan”
រៀបចំសមយុទ្ធនៅ​កោះ Quang Hoa ចំណុះប្រជុំកោះ Hoang Sa ជាដើម។ អ្នក
នាំពាក្យក្រសួង​ការបរទេសវៀតណាមលោក Luong Thanh Nghi បាន​អះអាង
ថា៖ បណ្ដា​សកម្មភាពពោលខាងលើរបស់ភាគីចិនបានរំលោភយ៉ាង

ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការ

របស់វៀតណាមនៅ​សមុទ្រខាងកើត​និងប្រជុំកោះទាំងពីរ Hoang Sa និង

Truong Sa ធ្វើឲ្យ​ស្ថានភាព​នៅសមុទ្រខាង​កើត​កាន់តែស្មុគស្មាញ ដើរ

ផ្ទុយទៅនឹងស្មារតី DOC (សេចក្តីថ្លែងការ​សំរាប់​ភាគីនានា​លើ​សមុទ្រ

ខាងកើត) គ្មានផលប្រយោជន៍សំរាប់សន្តិភាពស្ថិរភាព​ក្នុងដំបន់និង

ទំនាក់​ទំនងរវាងវៀតណាម-ចិន។ វៀតណាមប្រឆាំងជំទាស់​យ៉ាង​ដាច់​​

ខាត​និង​សំណូមពរ​ចិនលប់ចោលភ្លាមមួយរំពេកបណ្ដាសកម្មភាព

ខុស​ឆ្គង​នោះ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ