វៀតណាមសំណូមពរតៃវ៉ាន់(ចិន)គោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះ ប្រជុំកោះHoang SaនិងTruong Sa

(VOVworld)-នាថ្ងៃទី២៣មិនា តៃវ៉ាន់(ចិន)បានបញ្ចូនអ្នកយកព័ត៌មានមួយក្រុម
ទៅកាន់កោះ Ba Binh ចំណុះប្រជុំកោះ Hoang Sa និង Truong Sa របស់វៀត ណាម។​ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់វៀតណាមចំពោះ សកម្មភាព
ពោលខាងលើ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក​ Le Hai Binh នាថ្ងៃ
ទី២៤មិនាបានលើកច្បាស់ថា វៀតណាមមានមូលដ្ឋានច្បាប់ គ្រប់គ្រាន់ និងភស្តុ
តាងប្រវត្តិសាស្រ្តជាក់ស្តែងសំដៅបញ្ជាក់អធិបតេយ្យភាព ដែលមិនអាចប្រកែក
បាន ឡើយរបស់វៀតណាមចំពោះប្រជំកោះ Hoang Sa និង Truong Sa។ រាល់សកម្ម
ភាព របស់បរទេសដែលអនុវត្តនៅប្រជុំកោះទាំងពីរនេះ ដែលគ្មានការយល់ព្រម របស់វៀតណាមគឺខុសច្បាប់និងមោឃៈ។ ការដែលភាគី តៃវ៉ាន់ (ចិន) ព្រងើយ
កន្ទីយ ចំពោះការព្រួយបារម្ភនិងប្រឆាំងជំទាស់របស់វៀតណាម និងសហគមន៍ អន្តរជាតិដោយនាំអ្នកយកព័ត៌មានទៅកាន់កោះ Ba Binh ចំណុះ ប្រជុំកោះ Truong
Sa របស់វៀតណាមនោះ គឺរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព របស់វៀតណាម បង្កើនភាពតានតឹង  និងគ្មានផលប្រយោជន័សម្រាប់ការរក្សា សន្តិភាព ស្ថិរភាព នៅសមុទ្រខាងកើតក៏ដូចជាទំនាក់ទំនងនៃភាគីទាំងពីរឡើយ។​វៀត ណាមប្រឆាំង ជំទាស់ដាច់អហង្ការនិងសំណូមពរភាគីតៃវ៉ាន់ (ចិន) គោរពអធិប តេយ្យភាពរបស់
វៀតណាម ព្រមទាំងរួមចំណែកសកម្មចូលក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រ
ខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ