វៀតណាមសំណូមពរអោយចិនបញ្ឈប់ទង្វើខុសច្បាប់នៅក្នុងតំបន់សមុទ្ររបស់វៀតណាម

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ ធ្ងន់ថា ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ក្រុមនាវាអង្កេត Haiyan Dizhi 8 របស់ចិនបាន ប្រព្រឹត្តទង្វើរំលោភបំពានទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្រនៅតំបន់ប៉ែកខាងត្បូងនៃសមុទ្រខាងកើត។
វៀតណាមសំណូមពរអោយចិនបញ្ឈប់ទង្វើខុសច្បាប់នៅក្នុងតំបន់សមុទ្ររបស់វៀតណាម - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

  នាថ្ងៃទី១៩ ខែកក្កដា ឆ្លើយសំណួររបស់អ្នកព័ត៌មានដែលស្នើអោយធ្វើអត្ថា ធិប្បាយពីការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៩ ទាក់ទិនដល់ការវិវត្តន៍នៅតំបន់សមុទ្រខាងកើតនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ ធ្ងន់ថា ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ក្រុមនាវាអង្កេត Haiyan Dizhi 8 របស់ចិនបាន ប្រព្រឹត្តទង្វើរំលោភបំពានទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្រនៅតំបន់ប៉ែកខាងត្បូងនៃសមុទ្រខាងកើត។ នេះជាតំបន់សមុទ្ររបស់វៀត ណាមទាំងស្រុង ដែលត្រូវបានកំណត់យ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិនៃអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលវៀតណាមនិងចិនជា សមាជិកដូចគ្នា។ វៀតណាមបានជួបប្រាស្រ័យជាច្រើនលើកច្រើនសារជាមួយ ចិននៅតាមបណ្ដាកាណាល់ខុសគ្នា ហើយប្រគល់កំណត់ទូតប្រឆាំងជំទាស់ ក៏ ដូចជាសំណូមពរអោយចិនបញ្ឈប់ភ្លាមមួយរំពេចនូវទង្វើខុសច្បាប់ ដកនាវាទាំង អស់ចេញពីតំបន់សមុទ្ររបស់វៀតណាម គោរពសិទ្ធិអធិបតេយ្យភាព យុត្តាធិការ របស់វៀតណាម ដើម្បីទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាសុខសន្តិភាពនិង ស្ថិរភាពនៅក្នុងតំបន់ផងដែរ។ បណ្ដាកម្លាំងសមត្ថកិច្ចនៅសមុទ្របស់វៀតណាម បន្តដំណើរការវិធានការដ៏សមស្របជាច្រើនដើម្បីអនុវត្តន៍អធិបតេយ្យភាព សិទ្ធិ អធិបតេយ្យភាព និងយុត្តាធិការ ប្រកបដោយសន្តិភាពនិងស្របច្បាប់ សំដៅ ការពារតំបន់សមុទ្ររបស់វៀតណាម។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានអះអាងថា ការរក្សាសណ្ដាប់ធ្នាប់ សន្តិភាព និងសន្តិសុខនៅសមុទ្រខាងកើត នោះគឺផលប្រយោជន៍រួមរបស់បណ្ដាប្រទេសទាំងនៅក្នុងនិងក្រៅតំបន់ ក៏ដូចជា សហគមន៍អន្តរជាតិទៀតផង។ ដោយហេតុនេះ វៀតណាមមានគោលបំណងថា ប្រទេសទាក់ទិននានានិងសហគមន៍អន្តរជាតិនឹងរួមគ្នាខិតខំប្រឹងប្រែងដើម្បីការពារនិងរក្សាផលប្រយោជន៍រួមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ