វៀតណាមសំណូមពរអោយចិនបញ្ឈប់អំពើខុសច្បាប់ ដកនាវាទាំងអស់ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមភ្លាមមួយរំពេច

(VOVWORLD) - អ្នកនាំពាក្យ ក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានថ្ងៃ កន្លងទៅ ក្រុមនាវាស្រាវជ្រាវ Haiyang Dizhi 8 របស់ចិន បានវិលត្រឡប់មក ហើយបន្តអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ ខ្ពង់រាប បាតសមុទ្ររបស់វៀតណាមដែលត្រូវបានកំណត់តាមបទបញ្ញត្តិនៃអនុ សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ 
វៀតណាមសំណូមពរអោយចិនបញ្ឈប់អំពើខុសច្បាប់ ដកនាវាទាំងអស់ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមភ្លាមមួយរំពេច - ảnh 1 នកនាំពាក្យ ក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ TTXVN)

  នៅក្នុងសន្និសីទកាសែតរបស់ក្រសួងការបរទេសវៀតណាមដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទិ២២ ខែសីហា នៅរដ្ឋធានីហាណូយ អ្នកនាំពាក្យ ក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានថ្ងៃ កន្លងទៅ ក្រុមនាវាស្រាវជ្រាវ Haiyang Dizhi 8 របស់ចិន បាន វិលត្រឡប់មក ហើយបន្តអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមដែលត្រូវបានកំណត់តាមបទបញ្ញត្តិនៃអនុ សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ អ្នកនាំ ពាក្យក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា៖

        “វៀតណាមបានទាក់ទងជាច្រើនលើកច្រើនសារជាមួយ ចិនដោយសំណូម ពរអោយចិន បញ្ឈប់ភ្លាមមួយរំពេចនូវទង្វើខុសច្បាប់ ដកនាវាទាំងអស់ចេញពី ដែនសមុទ្ររបស់វៀតណាម មិនមានអំពើធ្វើអោយភាពតានតឹងកើនឡើង ឬធ្វើ អោយស្ថានភាពកាន់តែស្មុគស្មាញ ដែលគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងសន្តិសុខនៅសមុទ្រខាងកើត។ បណ្ដាកម្លាំងសមត្ថកិច្ចនៅសមុទ្របស់វៀត ណាម បន្តដំណើរការវិធានការដ៏សមស្របជាច្រើនដើម្បីអនុវត្តន៍អធិបតេយ្យភាព សិទ្ធិ អធិបតេយ្យភាព និងយុត្តាធិការ របស់វៀតណាមអោយបានសមស្របនឹង ច្បាប់អន្តរជាតិនិងច្បាប់របស់វៀត ណាម។ ដោយមានការប្ដេជ្ញាចិត្តការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងរួមចំណែកទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនៅក្នុងតំបន់និងលើពិភពលោក វៀតណាមជានិច្ចកាលត្រៀម ខ្លួនជាស្រេចដោះស្រាយការខ្វែងគំនិតនានាដោយសន្តិវិធីអោយបានសមស្រប នឹងច្បាប់អន្តរជាតិផងដែរ”។

        ឆ្លើយសំណួររបស់អ្នកព័ត៌មានស្ដីពីការដែលនាពេលថ្មីៗនេះ អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក Geng Shuang បានចាត់ទុកថា ក្រុមនាវារបស់ចិន ធ្វើសកម្មភាពក្នុងតំបន់ចំណុះសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសនេះ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីថា៖

        “វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពប្រវត្តិសាស្ត្រដ៏សមស្របនឹងច្បាប់អន្តរជាតិចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa។ ចំពោះអំពើរំលោភបំពាន របស់ក្រុមនាវា Haiyang Dizhi 8 យើងខ្ញុំបាននិយាយច្បាស់ជាច្រើនលើកច្រើន សារហើយ។ នេះជាតំបន់សមុទ្ររបស់វៀតណាមទាំងស្រុង ដែលត្រូវបានកំណត់ យ៉ាងត្រឹមត្រូវតាម UNCLOS 1982”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ