វៀតណាមស្ថិតក្នុង ចំណោមគោលដៅដែលត្រូវបានស្វែងរកច្រើនបំផុតនៅអូស្ត្រាលីក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ
(VOVWORLD) - នាពេលថ្មីៗនេះ ទីភ្នាក់ងារស្ថិតិអូស្ត្រាលី (ABS) ក៏បានឲ្យដឹងថា វៀតណាមស្ថិតក្នុងចំណោមគោលដៅពេញនិយមបំផុតទាំង ១០ របស់ភ្ញៀវទេសចរណ៍អូស្ត្រាលី ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២។
ភ្ញៀវទេសចរអូស្ត្រាលីនៅឈូងសមុទ្រ Lan Ha ។ (ប្រភព៖ Era Cruises)
|
ក្នុងឱកាសខួបលើកទី ២០ ឆ្នាំ មានវត្តមាននៅអូស្ត្រាលី ឧបករណ៍ស្វែងរកឈានមុខគេនៅលើពិភពលោក Google ទើបបានប្រកាសបញ្ជីឈ្មោះគោលដៅដែលបានស្វែងរកច្រើនបំផុតនៅអូស្ត្រាលីក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ។ ឈរលំដាប់កំពូលក្នុងបញ្ជីនេះគឺប្រទេសជប៉ុន បន្ទាប់មកគឺនូវែលហ្សេឡង់ ថៃ វៀតណាម Tasmania អូស្ត្រាលី កម្ពុជា បាលី New South Wales និង Borneo។ នាពេលថ្មីៗនេះ ទីភ្នាក់ងារស្ថិតិអូស្ត្រាលី (ABS) ក៏បានឲ្យដឹងថា វៀតណាមស្ថិតក្នុងចំណោមគោលដៅពេញនិយមបំផុតទាំង ១០ របស់ភ្ញៀវទេសចរណ៍អូស្ត្រាលី ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២។ នៅមុនពេលជំងឺកូវីដ-១៩ បានផ្ទុះឡើង អូស្ត្រាលីគឺជាប្រភពអតិថិជនឈានមុខគេមួយរបស់វៀតណាម ដោយមានភ្ញៀវទេសចរប្រមាណ ៣៨៣.០០០ នាក់នៅឆ្នាំ ២០១៩ (ជាប់ចំណាត់ថ្នាក់ទី ៩ លើចំនួនភ្ញៀវទេសចរណ៍)៕