វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានសន្ទស្សន៍តភ្ជាប់ពាណិជ្ជកម្មគួរឱ្យចាប់អារម្មណ៍
(VOVWORLD) - ប្រទេសចំនួនបួនដែលនៅសល់គឺម៉ិកស៊ិក ហូឡង់ សាធារណរដ្ឋសៀរ៉ាឡេអូន និងអេមីរាតអារ៉ាប់រួម។
របាយការណ៍សន្ទស្សន៍តភ្ជាប់សកលឆ្នាំ ២០២១ ទើបតែបាន DHL និងសាលាធុរកិច្ច Stern នៃសាកលវិទ្យាល័យញូវយ៉ក ប្រកាសបានបង្ហាញថា វៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៥ ដែលមានលទ្ធផលគួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងលទ្ធភាពកែលំអរនិងការតភ្ជាប់យ៉ាងខ្លាំងក្លាក្នុងពីរទសវត្សកន្លងមក។ ប្រទេសចំនួនបួនដែលនៅសល់គឺម៉ិកស៊ិក ហូឡង់ សាធារណរដ្ឋសៀរ៉ាឡេអូន និងអេមីរាតអារ៉ាប់រួម។
យោងតាមរបាយការណ៍ បើទោះបីជាត្រូវបានរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏វៀតណាមកំពុងបង្ហាញសញ្ញានៃការទទួលយកឡើងវិញកំណើនសេដ្ឋកិច្ចនិងសន្ទុះផលិត កម្មរបស់ខ្លួន។ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើង ២.៩១% កាលពីឆ្នាំមុន ហើយតម្លៃនាំចេញបានកើនឡើង ២៨.៤% នៅឆមាសទីមួយនៃឆ្នាំ ២០២១ បើធៀបនឹងឆ្នាំមុន។
របាយការណ៍ក៏បានបង្ហាញនូវចំណុចសំខាន់ៗចំនួនប្រាំ ដែលជួយកែលម្អសន្ទស្សន៍ការតភ្ជាប់ប្រទេស៖ សន្តិភាពនិងសន្តិសុខ បរិយាកាសធុរកិច្ចក្នុងស្រុកដ៏ទាក់ទាញ ការបើកចំហចំពោះលំហូរអន្តរជាតិ សមាហរណកម្មក្នុងតំបន់និងការគាំពារសង្គម។ គួរកត់សម្គាល់ថា បរិយាកាសធុរកិច្ចក្នុងស្រុកដ៏គួរឱ្យទាក់ទាញ អាចលើកកម្ពស់សន្ទស្សន៍ការតភ្ជាប់សកលបានប្រសើរជាងគោលនយោ បាយគាំទ្រសកលភាវូបនីយកម្មប្រពៃណីផងដែរ៕