វៀតណាមស្ថិតក្នុងចំណោមជម្រើសល្អបំផុតសម្រាប់វិនិយោគិនតៃវ៉ាន់ (ចិន)
(VOVWORLD) - យោងតាមអត្ថបទនេះបានឲ្យដឹងថា ក្រុមអ្នកផលិតបានជ្រើសរើសការសាងសង់មូលដ្ឋានផលិតកម្មថ្មីនៅវៀតណាម និងថៃគឺផ្នែកលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
ផលិតផលិតផលកាត់ដេរ (រូបថតៈVNA) |
យោងតាមអត្ថបទចុះផ្សាយថ្ងៃទី ២៦ ឧសភា នៅលើគេហទំព័ Digitimes Asia បានឲ្យដឹងថា នៅចំពោះតម្រូវការបង្កើនផលិតភាពនោះ អ្នកផ្គត់ផ្គង់ជាច្រើននៅតៃវ៉ាន់មានបំណងចង់ផ្លាស់ទីតាំងផលិតកម្មរបស់ខ្លួនទៅកាន់អាស៊ីអាគ្នេយ៍ ដោយកសាងតំបន់ឧស្សាហកម្មថ្មី ដើម្បីឆ្លៀតយកសក្តានុពលអំពីប្រជាសាស្ត្រ និងភូមិសាស្ត្រ ក៏ដូចជាតម្រូវការទីផ្សារបានកើនឡើងយ៉ងខ្លាំងក្លាក្នុងតំបន់។ ក្នុងយុទ្ធសាស្ត្រនេះ វៀតណាម និងថៃត្រូវបានវាយតម្លៃថាជាជំរើសដ៏ល្អបំផុត។
យោងតាមអត្ថបទនេះបានឲ្យដឹងថា ក្រុមអ្នកផលិតបានជ្រើសរើសការសាងសង់មូលដ្ឋានផលិតកម្មថ្មីនៅវៀតណាម និងថៃគឺផ្នែកលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ការដឹកជញ្ជូនទំនិញតាមបណ្តាញផ្លូវគោក អាចបំពេញបន្ថែមសម្រាប់ប្រព័ន្ធអេកូឡូស៊ីខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមិនទាន់បានសុក្រឹតនៅវៀតណាម និងថៃ។ លើសពីនេះទៅទៀត ខ្សែសង្វាក់ផ្ដត់ផ្គង់នៅវៀតណាម និងថៃជិតបានសម្រេចជាស្ថាពរបន្ទាប់ពីការខិតខំអស់រយៈពេលជាច្រើនឆ្នាំ។ ដូច្នេះវៀតណាមនិងថៃគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ក្រុមអ្នកផ្គត់ផ្គង់តៃវ៉ាន់ ដែលកំពុងជ្រៀតចូលទីផ្សារអាស៊ីអាគ្នេយ៍ផងដែរ៕