វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតនៅ ក្នុងតារាងរៀបចំណាត់ថ្នាក់ស្តីពីការច្នៃប្រឌិតថ្មី

(VOVWORLD) - ឆ្នាំ ២០២០ គឺជាឆ្នាំទី ២ ជាប់ៗគ្នា ដែលប្រទេសវៀតណាមទទួលបានជាប់ចំណាត់ថ្នាក់ទី ៤២ នៅក្នុងតារាងរៀបចំណាត់ថ្នាក់ស្តីពីការច្នៃប្រឌិតថ្មីសកលលោក ។ 

វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតនៅ ក្នុងតារាងរៀបចំណាត់ថ្នាក់ស្តីពីការច្នៃប្រឌិតថ្មី - ảnh 1

 អ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ Viettel (រូបថត៖ nld.com.vn)

វៀតណាមក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលមានខឿនសេដ្ឋកិច្ច ជឿន លឿនគួរឲ្យកត់សម្គាល់ទាំង ៥០ នៅក្នុងតារាងរៀបចំណាត់ថ្នាក់បើគិតតាមពេលវេលា។ តារាងរៀបចំណាត់ថ្នាក់សន្ទស្ស ន៍នវានុវត្តភាពនិងភាពច្នៃប្រឌិត សកលរបស់អង្គការសហប្រជាជាតិ (GII) ឆ្នាំនេះ បានរៀបរាប់អំពីសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចចំនួន ១៣១ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៨០ ដែលបានកំណត់ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោករបស់អង្គការសហប្រជាជាតិ (WIPO)។  

ក្នុងចំណោមប្រទេស ដែលឈរនៅជួរមុខគេក្នុងក្រុមដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប វៀតណាមមានចំណាត់ថ្នាក់ ទី ៤២ សម្រាប់ឆ្នាំទី ២ ជាប់ៗគ្នាពោលគឺកើនឡើងពីចំណាត់ថ្នាក់ទី ៧១ ក្នុងឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ