វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាទទួលយកវ៉ាក់សាំងប្រឆាំង​ជំងឺកូវីដ ១៩ ខ្ពស់បំផុត

(VOVWORLD) - យោងតាមការស្ទង់មតិមួយដែលធ្វើឡើងដោយបណ្តាញស្រាវជ្រាវទីផ្សារឯករាជ្យសកល (WIN) មានទីស្នាក់ការនៅទីក្រុងមីឡាន ដំណើរការនៅខែធ្នូឆ្នាំ ២០២០ បានឲ្យដឹងថា ចិន វៀតណាម និងដាណឺម៉ាកគឺជាប្រទេស ដែលមានកម្រិតទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ខ្ពស់បំផុត។
វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាទទួលយកវ៉ាក់សាំងប្រឆាំង​ជំងឺកូវីដ ១៩ ខ្ពស់បំផុត - ảnh 1នាព្រឹកថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានសហការជាមួយក្រសួងការពារជាតិក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារៀបចំការចាក់វ៉ាក់សាំង COVID-១៩  Nano Covax  ( រូបថត៖ VNA)

ទស្សនាវដ្តី ScandAsia ដែលមានទីស្នាក់ការនៅទីក្រុងបាងកក (ថៃ) កាលពីថ្ងៃទី ១៣ ខែមករាបានប្រកាសលទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះ ដោយបង្ហាញថា វៀតណាមស្ថិតក្នុងចំណោម ប្រទេសដែលទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ខ្ពស់បំផុត។ យោងតាមការស្ទង់ មតិមួយដែលធ្វើឡើងដោយបណ្តាញស្រាវជ្រាវទីផ្សារឯករាជ្យសកល (WIN) មានទីស្នាក់ការនៅទីក្រុង មីឡាន ដំណើរការនៅខែធ្នូឆ្នាំ ២០២០ បានឲ្យដឹងថា ចិន វៀតណាម និងដាណឺម៉ាកគឺជាប្រទេស ដែលមានកម្រិតទទួល យកវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ខ្ពស់បំផុត។ មានមនុស្សដែលត្រូវបានសួរជាង ៩០ % នៅទាំងវៀតណាម ចិន និងដាណឺម៉ាកបានឲ្យដឹងថា ពួកគេនឹងទទួលយកការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ