វៀតណាមស្ថិតក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ៣០ ដែលមានភាពងាយស្រួលបំផុតក្នុងការ “ធ្វើការនិងរាប់អាន” នៅលើពិភពលោក

(VOVWORLD) -  យោងតាមលទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះរបស់ InterNations ឆ្នាំ ២០១៩ នោះ វៀតណាមបាន ឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជី “ប្រទេសនិងដែនដីទាំង ៣០ លើពិភពលោក ងាយស្រួលធ្វើការ រាប់អាននិងចិញ្ចឹមគ្រួសារនៅឆ្នាំ ២០១៩”។

នេះជាលើកទី ១ ហើយដែលវៀតណាមបានជាប់ក្នុងបញ្ជីដូចដែលបានពោលខាងលើ។ វៀតណាមឈរនៅលំដាប់ទី ២ ក្នុងបញ្ជីនេះ ដោយសារការវាយតំលៃចំពោះតម្លៃសមរម្យ អ្នកឆ្លើយសំណួរស្ទង់មតិស្ទើរតែទាំងអស់ (៩៦%) បានយល់ស្របថាប្រាក់ចំណូលរបស់ពួកគេគឺគ្រប់គ្រាន់ ឬច្រើនជាងកម្រិតសម្រាប់ទ្រទ្រង់ជីវភាពរស់នៅវៀតណាមនិងមួយភាគបីនៃអ្នកឆ្លើយតបបាននិយាយថាប្រាក់ខែគឺច្រើនជាងអ្វីដែលពួកគេត្រូវការ។ ម្យ៉ាងវិញទៀត ជនបរទេសនៅវៀតណាមក៏ពេញចិត្តនឹងឱកាសការងារនៅទីនេះផងដែរ។ យោងតាមការវាយតម្លៃជាទូទៅ មានជនបរទេសរហូតដល់ទៅ ៨៨ ភាគរយ  ពេញចិត្តនឹងជីវភាពរស់នៅ នៅវៀតណាម។

សូមគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ  InterNations បានធ្វើការពិនិត្យមើលលើជនបរទេសដែលរស់នៅក្នុងប្រទេសនិងដែនដីចំនួន ១៨៧ ជុំវិញពិភពលោក ពីអ្វីគ្រប់យ៉ាង ចាប់ពីថ្លៃផ្ទះ ចំណាយលើការរស់នៅ សុខភាពប្រកបដោយភាពងាយស្រួល ក្នុងការរាប់អានមិត្តភក្តិ និងប្រជាជនក្នុងតំបន់។ ប្រទេសនីមួយៗ មានអ្នកឆ្លើយតបសំនួរយ៉ាងតិច ៤០ នាក់។ នៅឆ្នាំនេះ ការស្ទង់មតិលើជនបរទេសជាង ២ ម៉ឺននាក់មកពីជុំវិញពិភពលោក ត្រូវបានធ្វើឡើងដោយ InterNations និងជ្រើសរើសប្រទេសនិងដែនដីចំនួន ៣០ នៅលើពិភពលោកក្នុងន័យថា ងាយស្រួលធ្វើការងារ ងាយស្រួលរាប់អានមិត្តភក្តិនិងចិញ្ចឹមគ្រួសារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ