វៀតណាមស្ថិតក្នុងចំណោមប្រទេសនាំមុខទទួលបានគោលដៅកាត់បន្ថយភាពក្រីក្រ
|
អគ្គនាយក FAO Jose Graziano da Silva (nguyentandung.org) |
VOV-តាមរបាយការណ៍របស់អង្គការកសិកម្ម-ស្បៀងអាហារអង្គការ
សហប្រជាជាតិ (FAO) ដែលបានប្រកាសនាថ្ងៃទី១២មិថុនាសឲ្យឃើញថា វៀតណាមស្ថិតក្នុងចំណោមប្រទេសនាំមុខបណ្ដាប្រទេសសំរេចគោលដៅអន្តរជាតិស្ដីពីកាត់បន្ថយភាពក្រីក្រ។ តាមរបាយការណ៍ថា មានប្រទេសចំនួន៣៨សំរេចបណ្ដាគោលដៅខាងលើក្នុងនោះមានការកាត់បន្ថយពាក់កណ្ដាលអត្រាជនក្រីក្រ
នាឆ្នាំ២០១៥។ រីឯវៀតណាមបានសំរេចគោលដៅកាត់បន្ថយ៥០%នៃបរិមាណមនុស្សខ្វះស្បៀងអាហារក្នុងបណ្ដាដំណាក់កាល១៩៩០-១៩៩២ និង ២០១០-
២០១២។ អគ្គនាយក FAO Jose Graziano da Silva បានវាយតំលៃខ្ពស់ចំពោះជោគ
ជ័យរបស់បណ្ដាប្រទេសទន្ទឹមនឹងនោះអះអាងថា ជាមួយជោគជ័យទាំងនោះ
បណ្ដាប្រទេសកំពុងឆ្ពោះទៅអនាគតមួយដ៏ល្អប្រសើរជាង។ លោកក៏បានឲ្យដឹង
ទៀតថា នាថ្ងៃទី១៦មិថុនាខាងមុខ FAO នឹងរៀបចំពិធីលើកដម្កើងប្រទេសចំនួន
៣៨ពោលខាងលើនៅរដ្ឋធានី Roma របស់អ៊ីតាលី៕