វៀតណាមស្ថិតក្នុងចំណោមប្រទេសល្អបំផុតទាំង ១០ សម្រាប់​ពលករអន្តរជាតិ

(VOVWORLD) -នាឆ្នាំនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ១០ នៃតារាងរៀបចំណាត់ថ្នាក់នេះ។
វៀតណាមស្ថិតក្នុងចំណោមប្រទេសល្អបំផុតទាំង ១០ សម្រាប់​ពលករអន្តរជាតិ - ảnh 1 វៀតណាមស្ថិតក្នុងចំណោមប្រទេសល្អបំផុតទាំង ១០ សម្រាប់ពលករអន្តរជាតិ (រូបថត៖ vnanet.vn)

ធនាគារ HSBC ទើបនឹងបានប្រកាសរបាយការណ៍ HSBC Expat ឆ្នាំ ២០១៩ - តារាងរៀបចំណាត់ថ្នាក់សម្រាប់ប្រទេសដែលគួរឲ្យរស់នៅ និងធ្វើការបំផុតនៅលើពិភពលោកសម្រាប់ជនបរទេស ដែលក្នុងនោះមានវៀតណាមផងដែរ។HSBC Expat បាន ផ្អែកលើទិន្នន័យដែលប្រមូលបានពីពលករបរទេសចំនួន ១៨ ០៥៩ នាក់ នៅតំបន់ចំនួន ១៦៣។ នាឆ្នាំនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ១០ នៃតារាងរៀបចំណាត់ថ្នាក់នេះ។ HSBC បានលើកឡើងពីហេតុផល ដែលធ្វើឲ្យវៀតណាមក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ពលករចំណាកស្រុកដូចជាឱកាសការងារបើកទូលាយ ប្រាក់ចំណូលខ្ពស់ ខឿនវប្បធម៌សម្បូរបែប និងមនុស្សរួសរាយរាក់ទាក់ ប្រទេសជាតិមានសន្តិភាព អាកាសធាតុអំណោយផល និងទេសភាពធម្មជាតិដ៏អស្ចារ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ