វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត - ảnh 1ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្ម វៀតណាមប្រចាំនៅអ.ស.ប លោក Dang Hoang Giang។ (រូបថត៖ VNA)
អញ្ជើញចូលរួម និងថ្លែងមតិក្នុងសម័យពិភាក្សា ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្ម វៀតណាមប្រចាំនៅអ.ស.ប លោក Dang Hoang Giang បានអះអាងថា ការជំរុញការ តភ្ជាប់រវាងបណ្ដាប្រទេស និងក្នុងប្រទេសគឺការងារចាំបាច់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតការងារ ធានាប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ ហើយលើកកំពស់និរន្តរភាព។ ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប និងសមកាលកម្ម គឺជារបកគំហើញមួយក្នុង ចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបីរបស់រដ្ឋាភិបាល
វៀតណាមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេ នៅអាស៊ីក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដោយចំណាយ ៥,៧% នៃផលិតផល ក្នុងស្រុកសរុប (GDP) របស់ខ្លួនលើគម្រោងក្នុងវិស័យនេះ។ ទន្ទឹមនឹងនោះ វៀតណាម បន្តអភិវឌ្ឍន៍ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសជិតខាង តាមនោះជំរុញការ តភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់។ រដ្ឋាភិបាលវៀតណាមបន្តផ្តល់អាទិភាពដល់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព តាមរយៈការវិនិយោគលើថាមពលក កើតឡើងវិញ ប្រព័ន្ធដឹកជញ្ជូនបៃតង ក៏ដូចជាការជំរុញផលិតកម្ម និងការប្រើប្រាស់ យានយន្តសាធារណៈអគ្គិសនីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ