វៀតណាមស្ថិតក្នុងចំណោមវិនិយោគិនធំបំផុតចំនួន៥នៅកម្ពុជា
(VOV) /  
|
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុនសែនបានទទួលជួបវិនិយោគិនវៀតណាម |
VOV-ក្នុងឆ្នាំ២០១២ចំនួនគំរោងការរបស់វៀតណាមវិនិយោគនៅកម្ពុជា
បន្តបង្កើន។ នៅសន្និសីទបូកសរុបរយៈពេល៣ឆ្នាំសកម្មភាពពន្លឿនពាណិជ្ជកម្ម
វៀតណាមទៅកម្ពុជាដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៥ធ្នូនៅរាជធានីភ្នំពេញ
សមាគមបណ្ដាវិនិយោគិនវៀតណាមទៅកម្ពុជា (AVIC) បានឲ្យដឹងថាទោះបី
សេដ្ឋកិច្ចពិភពលោកនិងវៀតណាមជួបការលំបាកជាច្រើនក្តីប៉ុន្តែចរន្តទុនវិនិយោគ
របស់វៀតណាមទៅកម្ពុជានៅតែបង្កើនយ៉ាខ្លាំងក្លាអំពីបរិមាណនិងតំលៃ ជាមួយ
គំរោងការចំនួន១២៤គំរោងនិងចំនួនទុនវិនិយោគសរុបជាប្រាក់ទទួលបាន២ពាន់
៥រយលានដុល្លារអាមេរិក ស្ថិតក្នុងចំណោមវិនិយោគិនបរទេសចំនួន៥ធំបំផុតនៅ
កម្ពុជា។ ថ្លែងមតិនៅសន្និសីទលោកស្រី មែនសំអានឧបនាយករដ្ឋមន្ត្រីប្រចាំការ
រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា សកម្មភាពវិនិយោគរបស់អង្គភាពអាជីវកម្ម
វៀតណាមបានរួមចំណែកបង្កើនប្រភពទុនវិនិយោគពីបរទេសចូលមកកម្ពុជាដោយ
ឥទ្ធឈប់ឈរ។ សមាគមវិនិយោគិនវៀតណាមទៅកម្ពុជាដាក់គោលដៅដល់ឆ្នាំ
២០១៥នឹងបង្កើនការវិនិយោគផ្ទាល់របស់វៀតណាមចូលមកកម្ពុជាឡើងកំរិត
៤ពាន់លានដុល្លារអាមេរិក តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន៥ពាន់លាន
ដុល្លារអាមេរិកនិងទេសចរណ៍មានកំណើន៣០%ក្នុងឆ្នាំ៕
-VOV