វៀតណាមស្ថិតក្នុងលំដាប់ទី៤ក្នុងបញ្ជីគោលដៅចូលនិវត្តន៍ដ៏ល្អបំផុតនៅអាស៊ី
(VOVWORLD) - ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Nasdaq ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ទើបតែបានប្រកាសបញ្ជីនៃគោលដៅចូលនិវត្តន៍ល្អបំផុតទាំង ១០ នៅអាស៊ី។
ប្រភព៖ កាសែតវិនិយោគ |
ម៉ាឡេស៊ីត្រូវបានជ្រើសរើសជាប្រទេសកំពូលក្នុងបញ្ជីគោលដៅចូលនិវត្តន៍ល្អបំផុតទាំង ១០ នៅអាស៊ី។ ក្រុមហ៊ុន Nasdaq បានបញ្ជាក់ថា បញ្ជីជ្រើសរើសនេះគឺផ្អែកលើ សន្ទស្សន៍ដូចជា ផលិតផលក្នុងស្រុកសរុប (GDP) ការចំណាយនៃការរស់នៅ សន្ទស្សន៍សន្តិភាពសកល... យោងតាមឯកសារផ្លូវការរបស់អង្គការសហប្រជាជាតិ ក៏ដូចជាវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព។ ឈរលំដាប់ទីពីរក្នុងបញ្ជីនេះគឺគុយវ៉ែត និងទីបីគឺម៉ុងហ្គោលី៕