វៀតណាមស្ថិតនៅមជ្ឈមណ្ឌលរចនាសេដ្ឋកិច្ចថ្មីរបស់ APEC

(VOVWORLD) - កំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ ស្ថិរភាពនយោបាយ សកម្មភាព ការទូតនិងឋានៈកាន់តែត្រូវបានពង្រឹងលើឆាកអន្តរជាតិ បាននាំវៀតណាមចូលក្នុងឋានៈមជ្ឈមណ្ឌលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីរបស់សន្និសីទ APEC។ 
វៀតណាមស្ថិតនៅមជ្ឈមណ្ឌលរចនាសេដ្ឋកិច្ចថ្មីរបស់ APEC - ảnh 1 វៀតណាមស្ថិតនៅមជ្ឈមណ្ឌលរចនាសេដ្ឋកិច្ចថ្មីរបស់ APEC

(VOVworld) – កំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ ស្ថិរភាពនយោបាយ សកម្មភាព ការទូតនិងឋានៈកាន់តែត្រូវបានពង្រឹងលើឆាកអន្តរជាតិ បាននាំវៀតណាមចូលក្នុង ឋានៈមជ្ឈមណ្ឌលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីរបស់សន្និសីទ APEC។ នេះគឺជាការបញ្ជាក់របស់នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ានចំណុះវិទ្យាស្ថានអាស៊ីបូព៌ាររបស់សភាបណ្ឌិតវិទ្យាសាស្ត្ររុស្ស៊ី លោក Vladimir Mazyrin។ នាថ្ងៃទី ៨ វិច្ឆិកា ថ្លែងមតិនៅសិក្ខាសាលាតុមូលដោយប្រធានបទ «វេទិកា APEC ឆ្នាំ ២០១៧ នៅវៀតណាម៖ បណ្ដាឱកាសអភិវឌ្ឍន៍តំបន់» នៅទីក្រុម៉ូស្គូ រុស្ស៊ី សាស្ត្រាចារ្យ Mazyrin បានវាយតំលៃថា៖ វៀតណាមបានបង្ហាញនូវប្រសិទ្ធភាពសេដ្ឋកិច្ចល្អជាងបើ ប្រៀបនឹងលទ្ធផលនៃបណ្ដាប្រទេសឧស្សាហកម្មមុនៗ។ តាមលោក Mazyrin ថា៖ ការរៀបចំប្រកបដោយជោគជ័យសន្និសីទជាន់ខ្ពស់  APEC  នឹងពង្រឹងថែមទៀត កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ សន្និសីទជាន់ខ្ពស់ APEC ក៏ជាឱកាស ដើម្បីវៀតណាមបន្តសហប្រតិបត្តិការជាមួយដៃគូពាណិជ្ជកម្មធំៗ ដូចជា អាមេរិកនិង ចិន ក៏ដូចជា ជប៉ុន ប្រសិនបើ វៀតណាមចូលរួមកិច្ចព្រមព្រៀងថ្មីនៃកិច្ចព្រមព្រៀង ដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ឬ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ