វៀតណាម-សាធារណរដ្ឋឆែក ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយប្រសិទ្ធភាព
(VOVWORLD) - លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែផ្តោតការយកចិត្តទុកដាក់ លើការជំរុញទំនាក់ទំនងជាមួយមិត្តភក្តិជាប្រពៃណី ក្នុងនោះសាធារណៈរដ្ឋឆែកជាដៃគូអាទិភាពមួយក្នុងចំណោមដៃគូអាទិភាពនៅអឺរ៉ុបកណ្តាល។
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son (រូបថត៖ TTXVN) |
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនារសៀលថ្ងៃទី ១៥ កក្កដា រវាងរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសឆែកលោក Jan Lipavsky ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងសំខាន់លើវិស័យដែលភាគីទាំងពីរមានសក្តានុភាព ព្រមទាំងលើកទឹកចិត្ត និងបង្កើតលក្ខណៈងាយស្រួលសម្រាប់គម្រោងវិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែផ្តោតការយកចិត្តទុកដាក់ លើការជំរុញទំនាក់ទំនងជាមួយមិត្តភក្តិជាប្រពៃណី ក្នុងនោះសាធារណៈរដ្ឋឆែកជាដៃគូអាទិភាពមួយក្នុងចំណោមដៃគូអាទិភាពនៅអឺរ៉ុបកណ្តាល; ទន្ទឹមនឹងនោះ ក៏ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងការបរទេសឆែក ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍វៀតណាមនៅសាធារណរដ្ឋឆែក ដើម្បីស្ថិរភាពជីវភាព ការសិក្សា និងអាជីវកម្ម។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Jan Lipavsky បានសង្កត់ធ្ងន់ថា សាធារណៈរដ្ឋឆែកចាត់ទុកវៀតណាមជាដៃគូអាទិភាពផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រដ្ឋាភិបាលឆែកតែងតែគាំទ្រការពង្រឹងទំនាក់ទំនងរវាងវៀតណាម និង EU។ ក្នុងនាមជាប្រធានប្តូរវែននៃក្រុមប្រឹក្សា EU សម្រាប់រយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២២ សាធារណៈរដ្ឋឆែកនឹងជំរុញទីភ្នាក់ងារពាក់ព័ន្ធរបស់ EU ពិចារណាលើសំណើរបស់វៀតណាមសម្រាប់ការដកកាតលឿង IUU លើអាហារសមុទ្រវៀតណាមៗ ក៏ដូចជាជម្រុញឲ្យបណ្តាប្រទេសសមាជិក EU បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) ឲ្យបានឆាប់ៗ៕