វៀតណាម-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៖ ថ្វីបើផ្លូវនៅឆ្ងាយ ប៉ុន្តែចិត្តនៅជិតបង្កើយ

(VOVWORLD) - នាល្ងាចថ្ងៃទី ១ ខែមីនា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញរៀបចំពិធីជប់លៀងដ៏មហោឡារិកជូនចំពោះប្រធានគណបក្សពលកម្មកូរ៉េខាងជើង និងជាប្រធានគណៈកម្មាធិការជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong-un និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋ កូរ៉េខាងជើងក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

វៀតណាម-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៖ ថ្វីបើផ្លូវនៅឆ្ងាយ ប៉ុន្តែចិត្តនៅជិតបង្កើយ - ảnh 1លោកប្រធានកូរ៉េខាងជើង សាកល្បងជាមួយឧបករណ៍តន្ត្រីវៀតណាម 

អញ្ជើញថ្លែងក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមជាលើកដំបូងរបស់លោកប្រធាន Kim Jong-un  និងគណៈប្រតិភូ ក្រោយរយៈពេល ៥៥ ឆ្នាំ គឺជាការគូសសញ្ញាសំខាន់ថ្មីមួយក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងភាគីទាំងពីរ ដែលបានបង្ហាញពីគោលជំហររបស់បក្ស និងរដ្ឋាភិបាលកូរ៉េខាងជើង ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះចំណងមិត្តភាពជាប្រពៃណីជាមួយវៀត ណាម។

វៀតណាម-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៖ ថ្វីបើផ្លូវនៅឆ្ងាយ ប៉ុន្តែចិត្តនៅជិតបង្កើយ - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកប្រធានកូរ៉េខាងជើងលោក Kim Jong-un នៅក្នុងពិធីជប់លៀង  

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក៏បានចាត់ទុកផងដែរថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកប្រធាន Kim Jong-un កាន់តែមានអត្ថន័យ ខណៈដែលប្រទេសទាំងពីរ កំពុងឆ្ពោះទៅរំលឹកខួបលើកទី៧០ នៃទិវាបង្កើតទំនាក់ទំនងការទូត នាខែមករាឆ្នាំ២០២០ខាងមុខ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖  “ចំណងមិត្តភាពជាប្រពៃ ណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជនទាំងពីរ ដោយលោកប្រធានហូជីមិញនិងលោកប្រធាន Kim Il-sung កសាងឡើងនិងពូនជ្រុំ ដែលបានឆ្លងកាត់ការលំបាកជាច្រើន ត្រូវបានថ្នាក់ដឹកនាំគ្រប់ជំនាន់និងប្រជាជននៃប្រទេសទាំងពីរពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះរបស់លោកប្រធាន Kim Jong-un ជាមួយនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ យើងមានមូលដ្ឋានពេញលេញដើម្បីជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងល្អប្រសើរនោះ នឹងបន្តបានថែរក្សានិងអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិ បត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក”។

វៀតណាម-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៖ ថ្វីបើផ្លូវនៅឆ្ងាយ ប៉ុន្តែចិត្តនៅជិតបង្កើយ - ảnh 3

ចំណែកលោកប្រធាន Kim Jong-un បានថ្លែងអំណរគុណយ៉ាងស្មោះត្រង់ ចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ដែលបានទទួលបដិសញ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោកប្រធានផ្ទាល់និងគណៈប្រតិភូអមដំណើរ ព្រមទាំងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ក្នុងគោលបំណង បន្តតភា្ជប់ចំណងមិត្តភាពជាប្រពៃណីកូរ៉េខាងជើង-វៀតណាម ក៏ដូចជាអភិវឌ្ឍន៍ទំនាក់ទំនងមិត្ត ភាពរវាងប្រទេសទាំងពីរឡើងកម្ពស់ថ្មី សមស្របជាមួយនឹងតម្រូវការសម័យកាល ក្នុងបរិបទនៃការប្រែប្រួលនយោបាយរបស់ពិភពលោក។ លោកប្រធាន Kim Jong-un បានអះអាងនូវគោលជំហរដ៏រឹងមាំ របស់បក្ស រដ្ឋនិងប្រជាពលរដ្ឋកូរ៉េខាងជើងគឺបន្តទទួលមរតកនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ ព្រមទាំងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជារបត់ដ៏សំខាន់មួយក្នុងការបើកទំព័រថ្មីមួយក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពកូរ៉េខាងជើង - វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ