វៀតណាមស្នើចិនត្រូវបញ្ចប់គ្រប់អំពើរំលោភទៅលើអាយុជីវិតទ្រព្យសម្បត្តិរបស់អ្នកនេសាទ

វៀតណាមស្នើចិនត្រូវបញ្ចប់គ្រប់អំពើរំលោភទៅលើអាយុជីវិតទ្រព្យសម្បត្តិរបស់អ្នកនេសាទ - ảnh 1
នាវានេសាទជាច្រើនរបស់វៀតណាម ត្រូវនាវារបស់ចិនបង្ក្រាប ប្រដេញ បង្កការខូចខាតអំពីអាយុជិវិត និងទ្រព្យសម្បត្តិ(TTXVN)

(VOV)_តាមប្រភពព័ត៍មានពីបណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម​ថា៖  ពីដើមខែឧសភាឆ្នាំ២០១៤មក នាវានេសាទជាច្រើនរបស់វៀតណាម ​ត្រូវនាវា របស់ចិនបង្ក្រាប ប្រដេញ បង្កការខូចខាតអំពីអាយុជិវិត និងទ្រព្យ​សម្បត្តិ។ ជាក់
ស្ដែងគឺ៖

-នាថ្ងៃទី៧ ឧសភា ឆ្នាំ ២០១៤ នាវានេសាទរបស់ខេត្ត Quang Ngai មានផ្លាក់
លេខ QNg 96416 TS និងអ្នកនេសាទចំនួន១៦នាក់ ​ត្រូវនាវា​របស់ចិន ​មានផ្លាក់ លេខ 1241 បាញ់កាំភ្លើង ​បាញ់ទឹកដាក់លើនាវា ​និងប្រើ​ញញួរ​ ដបបូឡុង គប់ទៅ
លើនាវា។ ទន្ទឹមនឹងនោះ ​នាវា​យាមល្បាត​ចិន​មួយ​គ្រឿងទៀតបានបូកចូលក្នុង
នាវា ធ្វើអោយ នាវា QNg 96416 TS ត្រូវខូច​ខាតគិតជាប្រាក់ប្រមាណ ៨៩០លាន
ដុង។

- នាថ្ងៃទី ១៦ ឧសភា ទូកនេសាទរបស់ខេត្ត Quang Ngai មានផ្លាក់​លេខ​
 QNg 90205 TS កំពុងធ្វើសកម្មភាពនេសាទក្នុងតំបន់ប្រជុំកោះ Hoang Sa របស់​
វៀត​ណាម ក៏ត្រូវបាននាវាយាមល្បាតរបស់ចិន មានផ្លាក់លេខ 306 ​បង្ក្រាប។ ធ្ងន់ធ្ងរជាងទៀត កងកម្លាំងមានសមត្ថកិច្ចរបស់ចិនបានបំផ្លាញទ្រព្យសម្បាត្តិ
លើនាវាទាំងស្រុង ហើយវាយធ្វើអោយអ្នកនេសាទចំនួន២នាក់​រង​របួសដ៏ធ្ងន់ធ្ងរ
ទៀតផង។

- ហើយនាពេលថ្មីៗនេះ នៅវេឡាម៉ោង១៦ ថ្ងៃទី ២៦ ឧសភាឆ្នាំ២០១៤ នៅ​
ក្នុង​តំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម នាវានេសាទ Da Nang មានផ្លាក
លេខ Dna 90152 TS និងនាវិកចំនួន១០នាក់ ដែលត្រូវ​បានចិន​មានផ្លាក់លេខ 
11209​ បុកអោយលិច​។ នាបច្ចុប្បន្ន នាវិកចំនួន១០​នាក់​នេះ​ត្រូវ​បានកងកម្លាំង
មាន សមត្ថកិច្ចជួយសង្គ្រោះ។

វៀតណាមស្នើចិនត្រូវបញ្ចប់គ្រប់អំពើរំលោភទៅលើអាយុជីវិតទ្រព្យសម្បត្តិរបស់អ្នកនេសាទ - ảnh 2
អ្នកនា ពាក្យ​ក្រសួងការបរទេសវៀតណាម លោក Le Hai Binh


នាថ្ងៃទី ២៧ ឧសភា ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន វៀតណាមនិងអន្តរ
ជាតិ  ជាច្រើននាក់​ អំពីប្រតិកម្មរបស់វៀតណាម ចំពោះរឿងហេតុនេះ អ្នកនា
ពាក្យ​ក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ថា៖

“ បណ្ដាសកម្មភាពពោលខាងលើរបស់ចិនបានរំលោភទៅលើអធិប​តេយ្យ​ភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមនៅ​សមុទ្រខាង កើត ដើរបញ្ជ្រាសទៅនឹងស្មារតីនៃសេចក្ដីថ្លែងការណ៍ស្ដីពីប្រតិបត្តិរបស់ភាគី
នានានៅសមុទ្រខាងកើត (DOC) បន្តធ្វើអោយសភាពការណ៍នៅសមុទ្រ ខាង កើតស្មុគ្រស្មាញឡើងៗ។

  វៀតណាមសំណូមពរជាថ្មីម្តងទៀតថា៖ភាគីចិនត្រូវបញ្ចប់រាល់អំពើគ្មាន
មនុស្សធម៌  រំលោភយ៉ាងធ្ងន់ធ្ងរទៅលើអាយុជីវិត ទ្រព្យសម្បត្តិ និងផលប្រ
យោជន៍ ស្របច្បាប់របស់អ្នកនេសាទវៀតណាម ព្រមទាំងត្រូវគោរពច្បាប់អន្តរ
ជាតិ  និងវិនិច្ច័យទោស​យ៉ាងមឹងម៉ាត់​ចំពោះអ្នកទាក់ទិននានា មិនទុកអោយអំពើ
ដូច្នេះកើតមាន​ឡើងជាថ្មីម្តងទៀត ហើយសងការខូចខាតអោយសមស្របចំពោះ
បណ្ដាអ្នក​នេសាទរបស់វៀតណាម។”

នាថ្ងៃទី២៧ ឧសភា ដំណាងនាយកដ្ឋានកុងស៊ូល ក្រសួងការបរទេសវៀត
ណាម បានកោះហៅដំណាងស្ថានទូតចិនប្រចាំនៅរដ្ឋធានីហាណូយ​មក ដើម្បី
ប្រគល់​កំណត់ទូតដោយប្រឆាំងជំទាស់អំពើនេះ​។

នាថ្ងៃទី២៧ ឧសភា ជប៉ុនបានស្នើចិនរក្សាភាពអត់ធ្មត់ ចៀសវាងការបង្ក
រឿង​ហេតុ ដើម្បីសភាពការណ៍តានតឹងឡើងជណ្ដើរ។ សេចក្ដី​អំពាវនាវនេះត្រូវ
បាននាំ​ចេញ បន្ទាប់​នាវាចិនមួយគ្រឿងបានបុក​ទូក​នេសាទវៀតណាមមួយ
គ្រឿង១ លិច នាថ្ងៃទី២៦ ឧសភា។ ថ្លែងមតិនៅក្នុងសន្និសីទ​កាសែតនៅទីក្រុង
តូក្យូ  ប្រធានខុទ្ទកាល័យគណរដ្ឋមន្ត្រីជប៉ុនYoshihide Suga បានអះអាងថា៖ នេះ
គឺជាអំពើ១ដ៏ គ្រោះថ្នាក់​អាចគំរាម​គំហែង​ទៅលើអាយុជីវិតរបស់ប្រជាជន។  ​

          ក្នុងពេលនោះដែររដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន Itsunori Onodera បាន អះអាងថា៖ ទូកនេសាទវៀតណាមត្រូវបុកអោយលិចនេះជាបញ្ហាធ្ងន់​ធ្ងរមួយ។ លោកក៏បានលើកច្បាស់ដែរថា៖ បណ្ដាអំពើនេះត្រូវប្រកាសឡើងចំពោះសហ
គមន៍អន្តរជាតិដ៏ត្រឹមត្រូវ។

    ក៏ក្នុងថ្ងៃនេះដែរ បណ្ដាទីភ្នាក់ងារសារព័ត៍មានអន្តរជាតិក៏បានជូនដំណឹងអំពី
ព្រឹត្តិការណ៍នេះដែរ និងអះអាងថា៖នេះគឺជាអំពើគ្រោះថ្នាក់មួយ​៕


ប្រតិកម្មទៅវិញ

ផ្សេងៗ