វៀតណាមសន្យាជំរុញខ្លាំងកិច្ចការកាត់បន្ថយភាពក្រីក្រ

វៀតណាមសន្យាជំរុញខ្លាំងកិច្ចការកាត់បន្ថយភាពក្រីក្រ - ảnh 1
វៀតណាមសន្យាជំរុញខ្លាំងកិច្ចការកាត់បន្ថយភាពក្រីក្រ

          (VOV)_សេចក្ដីថ្លែងការណ៍ទីក្រុង Rome អំពីអាហារូបត្ថម្ភ ​និងក្រប​ខ័ណ្ឌ​សកម្ម
ភាព​នឹង​បានអនុម័ត នេះគឺជាការកំណត់ទិសដៅសំរាប់រាល់​ការ​​ខំប្រឹង​ប្រែងអភិវឌ្ឍ​ន៍
កសិកម្មចីរភាព ធានាសន្តិសុខ​ស្បៀងអាហារ ​និងអាហារូបត្ថម្ភក្នុង​រយៈពេលខាង
មុខនេះ​នៅវៀតណាម។ ស្ថានទូតវៀតណាម​ប្រចាំ​នៅអ៊ីតាលី តំណាងអចិន្ត្រៃយ៍
វៀតណាមនៅអង្គការស្បៀងអាហារ កសិកម្មនៃអង្គការសហប្រជាជាតិ (FAO)
 លោក Nguyen H oang Long បាន​ប្រកាសដូច្នេះ នៅក្នុងសន្និសីទអន្តរជាតិស្ដីពី៖
អាហារូបត្ថម្ភលើកទី២ (INC 2) ដែលទើបនឹងបានប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី
២១ វិច្ឆិកា នៅទីក្រុង​Rome ។ ក្រៅពីការអះអាងនូវការសន្យារបស់រដ្ឋាភិបាលវៀត
ណាមបន្ត​ជំរុញខ្លាំងកិច្ចការកាត់បន្ថយភាពក្រីក្រសំរាប់ប្រជាជន ឯកអគ្គរដ្ឋទូត
 ​Nguyen Hoang Long បានសង្កត់ធ្ងន់ថា៖ បណ្ដាសមិទ្ធិផលអំពីការកាត់​បន្ថយ
ភាពក្រីក្រនិងធានាអាហារូបត្ថម្ភនៅវៀតណាម បណ្ដាការលំបាកសាកល្បងដែល
យើងត្រូវប្រឈមមុខ ក៏ដូចជាបណ្ដាវិធានការ និងកម្មវិធីអនុវត្ត ​ដើម្បីទទួលបាន
បណ្ដាគោលដៅជាតិក្នុងការធានាសន្តិសុខ​អាហារូបត្ថម្ភសំរាប់ប្រជាជន។

          អង្គសន្និសីទបានអនុម័តទៅលើសេចក្ដីថ្លែងការណ៍អាហារូបត្ថម្ភRome និង
 ក្របខ័ណ្ឌនៃសកម្មភាព ត្រូវបានតាក់តែងឡើង ដោយមានការ​ឯកភាពពីរដ្ឋាភិ
បាលនៃប្រទេសជិត២០០ បន្ទាប់ពីពេលចូលរួមការ​ពិគ្រោះយោបល់ជាមួយ
បណ្ដាអង្គការសង្គម និងមណ្ឌលឯកជនលើ​ទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ