វៀតណាមសន្យាបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនជប៉ុន

(VOVWORLD) -  អភិបាលខេត្ត Kanagawa លោក Yuji Kuroiwa និងអភិបាលខេត្ត Gunma លោក Ichita Yamamoto សុទ្ធតែបានសន្យាថានឹងខិតខំប្រឹងប្រែងជំរុញសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ជាមួយវៀតណាម ព្រមទាំងសម្ដែងគោលបំណងចង់ទទួលកម្មសិក្សាការីវៀតណាមថែមទៀត។
វៀតណាមសន្យាបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនជប៉ុន - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minhអញ្ជើញទទួលជួបអភិបាលខេត្ត Kanagawa លោក Yuji Kuroiwa

នាថ្ងៃទី ២៦ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមសន្និសីទអនាគតអាស៊ីលើកទី ២៧ ដែលត្រូវបាន កាសែត Nikkei រៀបចំឡើងនៅទីក្រុងតូក្យូ (ជប៉ុន) ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្ដាប្រទេស ព្រមទាំងជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលមួយចំនួន និងគណៈបក្សកាន់អំណាចជប៉ុន។

មុននេះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ នៅជប៉ុន នារសៀលថ្ងៃទី ២៥ ឧសភា នៅទីក្រុងតូក្យូ ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបអភិបាលខេត្ត Kanagawa លោក Yuji Kuroiwa និងអភិបាលខេត្ត Gunma លោក Ichita Yamamoto ។

អញ្ជើញថ្លែងនៅក្នុងជំនួបទាំងនេះ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ខេត្តទាំងពីរក្នុងការរៀបចំសកម្មភាពជួបប្រាស្រ័យវប្បធម៌ជាមួយ វៀតណាម ទាំងក្នុងបរិបទនៃជំងឺរាតត្បាត ព្រមទាំងអះអាងថា សកម្មភាពទាំងនេះនឹងរួមចំណែកពង្រឹងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឱ្យអាជ្ញាធរខេត្ត Kanagawa និងខេត្ត Gunma ចាត់វិធានការលើកទឹកចិត្តដល់សហគ្រាសមកបណ្តាក់ទុននៅវៀតណាម ព្រមទាំងសន្យាថាបង្កលក្ខណៈងាយស្រួលបំផុតដល់សហគ្រាសនៃខេត្តទាំងពីរនិយាយដោយឡែក និងជប៉ុននិយាយរួមនៅពេលបណ្ដាក់ទុននៅវៀតណាម។

វៀតណាមសន្យាបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនជប៉ុន - ảnh 2ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minhអញ្ជើញទទួលជួបអភិបាលខេត្ត Gunma លោក Ichita Yamamoto

ជាការឆ្លើយតប អភិបាលខេត្ត Kanagawa លោក Yuji Kuroiwa និងអភិបាលខេត្ត Gunma លោក Ichita Yamamoto សុទ្ធតែបានសន្យាថានឹងខិតខំប្រឹងប្រែងជំរុញសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ជាមួយវៀតណាម ព្រមទាំងសម្ដែងគោលបំណងចង់ទទួលកម្មសិក្សាការីវៀតណាមថែមទៀត។ លោកអភិបាលខេត្ត Kuroiwa ក៏បានចែករំលែកជាមួយលោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh អំពីផែនការរបស់ខេត្ត សំដៅបន្តរៀបចំពិធីបុណ្យវៀតណាមនៅខេត្ត Kanagawa នាខែកញ្ញា និងពិធីបុណ្យ Kanagawa នៅវៀតណាមនាខែវិច្ឆិកាឆ្នាំនេះ។

នាថ្ងៃទី ២៥ ឧសភាដដែល នៅទីក្រុងតូក្យូ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅជប៉ុន និងតំណាងសមាគមបញ្ញវន្តវៀតណាមនៅជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ