វៀតណាមសន្យាបង្កលក្ខណះងាយស្រួលបំផុតសំរាប់វិនិយោគិនប៉េរូ
|
វៀតណាមសន្យាបង្កលក្ខណះងាយស្រួលបំផុតសំរាប់វិនិយោគិនប៉េរូ |
(VOV)_នាថ្ងៃទី១៨វិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានមាន
ជំនួបសន្ទនាជាមួយដំណាងអង្គភាពអាជីវកម្មប៉េរូ។
ប្រធានរដ្ឋ លោក Tran Dai Quang បានជូនដំណឹងអំពីសមិទ្ធិផលសេដ្ឋកិច្ច សង្គមកិច្ច របស់វៀតណាម ក្រោយរយៈពេលជាង៣០ឆ្នាំផ្លាស់ប្តូរថ្មី។ ប្រធានរដ្ឋក៏បានអោយ
ដឹងថា៖វៀតណាមកំពុងអនុវត្តដំណោះស្រាយជាច្រើន ដើម្បីកែលំអរបរិយាកាសវិនិ
យោគ បង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនបរទេស ដែលក្នុងនោះមានប៉េរូ៖
“ ខ្ញុំសូមអះអាងជាថ្មីម្តងទៀតចំពោះអង្គភាពអាជីវកម្មប៉េរូថា៖ វៀតណាមមាន
អាទិភាពជួរមុខគឺជំរុញខ្លាំង និងបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប៉េរូ។
ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម យើងខ្ញុំចាត់ទុកទីផ្សារប៉េរូ ជាទីផ្សារ
មួយក្នុងចំណោមទីផ្សារអាទិភាពជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ។ យើងខ្ញុំសូម
ស្វាគមន៍បណ្ដាអង្គភាពអាជីវកម្មប៉េរូ បង្កើនការវិនិយោគ កិច្ចសហប្រតិបត្តិការ
ផលិតកម្ម អាជីវកម្ម ជាមួយអង្គភាពអាជីវកម្មវៀតណាម។ តាមនោះ ភាគីទាំងពីរ
ចែករំលែកបទពិសោធន៍ជាមួយគ្នា ហើយរួមគ្នាអភិវឌ្ឍន៍នាពេលខាងមុខនេះ៕”