វៀតណាមសន្យាបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសអាមេរិកបោះទុនវិនិយោគនិងធ្វើអាជីវកម្ម

វៀតណាមសន្យាបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសអាមេរិកបោះទុនវិនិយោគនិងធ្វើអាជីវកម្ម - ảnh 1
វៀតណាមសន្យាបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសអាមេរិកបោះទុនវិនិយោគនិងធ្វើអាជីវកម្ម

(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក នាថ្ងៃទី២១មេសា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយតំណាងពាណិជ្ជកម្មស្តីទីអាមេរិក លោក ​Stephen Vaught ជួបសន្ទនាជាមួយក្រុមបណ្ដាអ្នកជំនួយការសមាជិក សភានៃ​គណបក្សសាធារណះ និងគណបក្សប្រជាធិបតេយ្យ ថ្នាក់ដឹកនាំមជ្ឈមណ្ឌល​ស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិ ​(CSIS) និងមូលនិធិ Heritage Foundation ​ថ្នាក់ដឹកនាំក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក  និងតំណាងសហគ្រាសអាំមេរិក ​ដែលកំពុងធ្វើអាជីវកម្មនៅវៀតណាម។ នៅក្នុងជំនួបទាំងនេះ  លោក Pham Binh Minh បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយរដ្ឋអំណាចថ្មីរបស់អាមេរិក ដើម្បីរក្សា​ល្បឿនអភិវឌ្ឍន៍នៃទំនាក់ទំនង​រវាងប្រទេសទាំងពីរ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បន្តកែលំអរ​បរិយាកាសអាជីវកម្ម វិនិយោគ បង្កលក្ខណះងាយស្រួលថែមទៀតចំពោះ​សហគ្រាសអាមេរិក បោះទុនវិនិយោគ ធ្វើអាជីវកម្មនៅវៀត ណាម ។ ​

បណ្ដាអ្នកជំនួយការសមាជិកសភាអាមេរិកបាណអះអាងនូវការគាំទ្ររបស់គណបក្សទាំងពីរ ក្នុងទំនាក់ ទំនងលើគ្រប់វិស័យជាមួយវៀតណាមសន្យាបន្ត​យកចិត្តទុកដាក់ និងជួយឧបត្ថម្ភវៀត ណាម ដោះស្រាយផលវិបាកដោយសង្គ្រាម ជាពិសេសគឺបញ្ហាសំអាតជាតិគីមីពុលពណ៌លឿងទុំ/Dioxin។ទន្ទឹមនឹងនោះ ​បណ្ដាអ្នកជំនួយសមាជិកសភាក៏បានចែករំលែកការយកចិត្តទុកដាក់របស់រដ្ឋ​សភាអាមេរិក ចំពោះបញ្ហានៅសមុទ្រខាងកើត ដែលក្នុងនោះមានការរក្សា​សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍និងដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ  ដែលក្នុងនោះមាន​អនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ​ (UNCLOS) ឆ្នាំ ១៩៨២។ ​

ប្រតិកម្មទៅវិញ

ផ្សេងៗ