វៀតណាមសន្យាបន្តរួមចំណែកសកម្មចូលក្នុងកិច្ចការរួមរបស់ECOSOC

វៀតណាមសន្យាបន្តរួមចំណែកសកម្មចូលក្នុងកិច្ចការរួមរបស់ECOSOC - ảnh 1
វៀតណាមសន្យាបន្តរួមចំណែកសកម្មចូលក្នុងកិច្ចការរួមរបស់ECOSOC

(VOVworld)- សម័យប្រជុំជាន់ខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋ កិច្ច-សង្គមនៃ អ.ស.ប
 (ECOSOC) បានបើកនាថ្ងៃទី១៨កក្កដានៅទីស្នាក់ការអ.ស.បប្រចាំទីក្រុងញូវយ៉ក
(អាមេរិក)។ នេះជាសម័យប្រជុំជាន់ខ្ពស់ដំបូងរបស់ ECOSOCដែលវៀត ណាមបាន
ចូលរួមក្នុងនាមជាសមាជិកអាណត្តិ២០១៦-២០១៨។ គណៈប្រតិភូ វៀតណាមចូល
រួមក្នុងសម័យប្រជុំនេះដឹកនាំដោយអនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh។
សម័យប្រជុំលើកនេះបានពិភាគ្សាលើបណ្តាវិធានការអនុវត្ត ជាក់ស្តែងនូវការសន្យា
របស់របៀបវារៈ២០៣០ ស្តីពីការអភិវឌ្ឍន៍និរន្តរភាពក្នុង នោះផ្តោតសំខាន់លើប្រ
ធានបទស្តីពី “មិនទុកចោលនរណាម្នាក់នៅខាងក្រោយ ទេ”។

        ថ្លែងមតិនៅសម័យប្រជុំជាន់ខ្ពស់  លោកស្រី Dang Thi Ngoc Thinh បាន
សង្កត់ធ្ងន់លើភាពចាំបាច់គឺត្រូវផ្លាស់ប្តូរការត្រះរិះជាពិសេសធានាការផ្សាភ្ជាប់
ពេញលេញនៃសសរគោលចំនួន៣នោះគឺសេដ្ឋកិច្ច សង្គមនិងបរិស្ថាន។ លោក
ស្រីអនុប្រធានរដ្ឋវៀតណាមបានអះអាងថា វៀតណាមសន្យាបន្តរួមចំណែកយ៉ាង
 សកម្មចូលក្នុងការងាររួមរបស់ ECOSOC និងជម្រុញរបៀបវារៈ២០៣០ស្តីពីការ
អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងដោយការប្តេជ្ញានយោបាយខ្ពស់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ