វៀតណាមសន្យាបន្តសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នរបស់អង្គការសហប្រជាជាតិអនុវត្តនីតិរដ្ឋ


វៀតណាមសន្យាបន្តសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នរបស់អង្គការសហប្រជាជាតិអនុវត្តនីតិរដ្ឋ - ảnh 1
វៀតណាមសន្យាបន្តសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នរបស់អង្គការសហប្រជាជាតិអនុវត្តនីតិរដ្ឋ (VNP)


        Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៥និង១៦តុលា គណៈកម្មាធិការ​គតិយុត្តិ
(គណៈកម្មាធិការទី៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិ​នីតិកាល​ទី៧០​បាន
​ពិភាគ្សាអំពីប្រធានបទ នីតិរដ្ឋនៅថ្នាក់ជាតិនិងអន្តរជាតិ។ ថ្លែងមតិនៅសម័យពិភាគ្សា​
នេះ ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូ​អចិន្ត្រៃយ៍​វៀតណាមនៅអង្គការ​
សហប្រជាជាតិលោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា វៀតណាម​សន្យា
​បន្តសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័ន​របស់អង្គការសហប្រជាជាតិប្រទេសជា
​សមាជិកនិងដៃគូក្នុងសហគមន៍អន្តរជាតិសំដៅធានានិងជំរុញការអនុវត្តនីតិរដ្ឋនៅ
ថ្នាក់ជាតិនិងអន្តរជាតិ។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ក៏សម្ដែងការ​ព្រួយបារម្ភ
​យ៉ាងជ្រាលជ្រៅអំពីបំរ៉ែបំរួលនា​ពេល​ថ្មីៗ​នេះនៃជំលោះអំពីអធិបតេយ្យភាពសមុទ្រ​
កោះ ពិសេសគឺសកម្មភាព​ឯកតោភាគីសំដៅផ្លាស់ប្តូរស្ថានភាពដើមនៅសមុទ្រ​ខាង
​កើត ដើរផ្ទុយនឹងច្បាប់​អន្តរជាតិគំរាមកំហែងលើសន្តិភាពសន្តិសុខនិង​ស្ថិរភាពនៅ​
ដំបន់។​ វៀតណាម​អំពាវនាវ​ភាគីទាក់ទិននានាអត់ធ្មត់មិនគំរាមកំហែងឬប្រើប្រាស់
​អំពើហឹង្សា​ដោះស្រាយជំលោះទាំងអស់ដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិ​
ក្នុង​នោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដិពីច្បាប់សមុទ្រ១៩៨២ (UNCLOS)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ