វៀតណាមសន្យាអនុវត្តន៍អនុសញ្ញា ប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមការងាររបស់ វៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងនគរបាលលោក Le Quy Vuong បាន បង្ហាញនិងផ្លាស់ប្ដូរមតិស្ដីពីរបាយការណ៍ជាតិលើកទី១របស់វៀតណាមស្ដីពីការ អនុវត្តអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីការ ប្រឆាំង ទារុណកម្មនិងការ ប្រព្រឹត្តមកលើខ្លួនឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ឬបន្ថោកបន្ថាប នៅចំពោះមុខគណៈកម្មាធិការប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិ។
អនុរដ្ឋមន្រ្តីក្រសួងនគរបាលលោក Le Quy Vuong បានអោយដឹងថា បន្ទាប់ ពីពេលដែលវៀតណាមក្លាយទៅជាសមាជិកនៃអនុសញ្ញាប្រឆាំងទារុណកម្មនោះ ក្រសួងនគរបាលបានកសាងរបាយការណ៍ជាតិលើកទី១ស្ដីពីវិធានការនានារបស់វៀតណាមដើម្បីអនុវត្តន៍កាតព្វកិច្ចជាសមាជិកនៃអនុសញ្ញានេះ តាមការណែនាំ របស់អង្គការសហប្រជាជាតិតែម្ដង។ របាយការណ៍នេះបានបូកសរុបរាល់ លទ្ធផលដែលវៀត ណាមទទួលបានក្នុងការបង្ការប្រឆាំងនិងផ្តន្ទាទោសលើអំពើពាក់ព័ន្ធដល់ការធ្វើទារុណកម្មនិងការប្រព្រឹត្តមកលើខ្លួនឬទណ្ឌកម្មដែលឃោរឃៅ អមនុស្សធម៌ឬបន្ថោកបន្ថាប ព្រមទាំងដាក់ចេញទិសដៅអនុវត្តន៍អនុសញ្ញា នេះប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ