វៀតណាមសន្យាអនុវត្តអនុសញ្ញាសិទ្ធិរបស់ជនពិការ
|
វៀតណាមសន្យាអនុវត្តអនុសញ្ញាសិទ្ធិរបស់ជនពិការ (VOV) |
Vovworld-នាថ្ងៃទី៩មិថុនា នៅទីស្ដីការអ.ស.បនៅក្រុង New York អាមេរិក
បានប្រព្រឹត្តទៅសន្និសីទលើកទី៨បណ្ដាភាគីចូលរួមអនុសញ្ញាសិទ្ធិនៃជនពិការ
(CRPD) ដោយប្រធានបទ អនុវត្តសិទ្ធិរបស់ជនពិការក្នុងរបៀបវារៈអភិវឌ្ឍន៍ក្រោយ
ឆ្នាំ២០១៥។វៀតណាមបានចូលរួមសន្និសីទជាលើកដំបូងដោយតួនាទីសមាជិក
បន្ទាប់ពីអនុម័តលើ CRPD ជាផ្លូវការនាខែកុម្ភៈឆ្នាំ២០១៥។ នៅសន្និសីទនេះ
ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ
អ.ស.បនិងជាប្រធានគណៈប្រតិភូវៀតណាមដែលចូលរួមសន្និសីទបានឲ្យដឹងថា
វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានអត្រាជនពិការខ្ពស់ហេតុនេះ
ហើយកិច្ចការពារនិងជំរុញសិទ្ធិរបស់ជនពិការជានិច្ចកាលជាអាទិភាពនិងបង្ហាញ
ច្បាស់ក្នុងច្បាប់និងគោលនយោបាយនៃរដ្ឋវៀតណាម។ ឯកអគ្គរដ្ឋទូត Nguyen
Phuong Nga បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់បង្កលក្ខណៈ
ដើម្បីជនពិការបានបណ្ដុះបណ្ដាលវិជ្ជាជីវៈមានការងារធ្វើបង្កើតចំណូលដើម្បីរួច
ផុតពីភាពក្រីក្រ ដើម្បីគេបានចូលរួមយ៉ាងពេញលេញនិងសមភាពក្នុងដំណើរការ
អភិវឌ្ឍន៍ដ៏និរន្តរភាព៕