វៀតណាមស្នើរសន្ទនានិងសហប្រតិបត្តិការ ASEM ត្រូវផ្សាភ្ជាប់ជិតស្និទ្ធជាមួយគោលដៅអភិវឌ្ឍន៍និរន្តរភាព
|
វៀតណាមស្នើរសន្ទនានិងសហប្រតិបត្តិការ ASEM ត្រូវផ្សាភ្ជាប់ជិតស្និទ្ធជាមួយគោលដៅអភិវឌ្ឍន៍និរន្តរភាព |
Vovworld-បន្ទាប់ពីពិធីបើកនាថ្ងៃទី៥វិច្ឆិកាសន្និសីទរដ្ឋមន្ត្រីការបរទេសវេទិការសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី១២បានដំណើរការកិច្ចប្រជុំជាផ្លូវការជាលើកដំបូងស្ដីពីបំរ៉ែបំរួលអាកាសធាតុរបៀបវារៈ២០៣០ស្ដីពីការអភិវឌ្ឍន៍និរន្តរភាពគ្រប់គ្រងនិងកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ។ ថ្លែងមតិនៅសន្និសីទអនុរដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ប្រធានគណៈប្រតិភូវៀតណាមបានស្នើរសន្ទនានិងសហប្រតិបត្តិការ ASEM ត្រូវផ្សាភ្ជាប់គោលដៅអភិវឌ្ឍន៍និរន្តរភាពក្នុងនោះយកចិត្តទុកដាក់កាត់បន្ថយភាពក្រីក្របង្រួញគំលាតអភិវឌ្ឍន៍ធានាសុខុមាលភាពសង្គមសមភាពភេទនិងទប់ទល់នឹងការសាកល្បងសកល។ ដើម្បីរួមចំណែកក្នុងការខំប្រឹងប្រែងរួមរបស់ ASEM វៀតណាមបានលើកឡើងការផ្ដើមគំនិតថ្មីរៀបចំសន្និសីទ ASEM ស្ដីពីគ្រប់គ្រងនិងកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ ច្នៃប្រឌិតនិងបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍និរន្តរភាពខ្លួនទីពឹងខ្លួន នៅវៀតណាមឆ្នាំ២០១៦និងត្រូវបានសមាជិកជាច្រើនគាំទ្រ។ អនុរដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាជិក ASEM ផ្សេងៗ សន្យាបន្តរួមចំណែកក្នុងរាល់ការខំប្រឹងប្រែងរបស់ ASEM សំដៅទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនិងគ្រោះធម្មជាតិដើម្បីអនាគតមួយនិរន្តរភាពនិងសុវត្ថិភាព៕